កម្សាន្ត៖ តារាសម្ដែងស្រី Song Hye Kyo ត្រូវបានគេលើកឡើងថា មើលទៅមានភាពក្មេងជាងវ័យ និងមានទម្រង់មុខល្អឥតខ្ចោះ មិនខុសពីកាលពី ១៧ ឆ្នាំមុននោះទេ។

Song Hye Kyo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី ១៤ ខែមករា កន្លងទៅនេះ តារាសម្ដែងស្រី Song Hye Kyo និង Jeon Yeo Been បានចូលរួមក្នុងកម្មវិធីបង្ហាញ សម្រាប់ខ្សែភាពយន្ត "Dark Nuns" ដែលធ្វើឡើងនៅ Lotte Cinema Tower ទីក្រុងសេអ៊ូល។ ការបង្ហាញ​ខ្លួន​លើកនេះ Song Hye Kyo បានចេញមកជាមួយនឹងឈុតពណ៌ប្រផេះ ​បង្ហាញរូប​រាង​ស្លីម និង​សម្រស់កាន់តែលេចធ្លោ។

Song Hye Kyo

គួរបញ្ជាក់ផងដែរថា តារាសម្ដែងស្រីរូបនេះ មើលទៅវ័យក្មេង និងស្រស់ស្អាត ដោយសារតែម៉ូដសក់ខ្លី និងប្លែករបស់នាង។ គេ​ដឹង​ថា​ នាង​កាត់​សក់​ម៉ូតថ្មីនេះ សម្រាប់​គម្រោង​ថត​រឿង​ខាង​មុខ។ ទោះបីជា នាងមានអាយុជាង ៤០ ឆ្នាំក៏ដោយ ប៉ុន្តែសម្រស់របស់ Song Hye Kyo បានធ្វើឱ្យមនុស្សកោតសរសើរ ពី ស្បែក​ស​រលោង និងមាន​ស្នាម​ញញឹម​យ៉ាងស្រស់ស្រាយ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]