ភ្នំពេញ – កាន់​តែ​កក្រើក កាន់​តែ​រំជើប​រំជួល កាន់​តែអស្ចារ្យ ជាមួ​យការ​​ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី3 ដែលជាព្រឹត្តិការណ៍​ប្រគំតន្ត្រី​​​ធំបំផុតប្រចាំឆ្នាំ 2025 អមដោយ​ឆាក​តន្ត្រីស្តង់​ដា​អន្តរជាតិដ៏ធំសម្បើម​​ដែល​នឹង​មក​ដល់​នៅថ្ងៃសៅរ៍ ទី 18 មករា ដ៏ខ្លីខាងមុខនេះ​នៅ​កោះពេជ្រ ចាប់ពី​ម៉ោង 4:០០ រសៀល - 11:០០ យប់ ដែល​នឹង​ធ្វើ​ឱ្យ​​​ហ្វេនៗទទួល​​បាន​នូវ​បទពិសោធន៍រំភើបរីករាយ​​​មិនអាច​បំភ្លេចបាន។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពី​មួយ​រដូវកាលទៅមួយ​រដូវកាល ការ​​ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol តែង​តែនាំ​មក​នូវ​​ភាព​មហស្ចារ្យ ភាព​​រំជើប​រំជួលជាលំដាប់​​ដោយសារតែវត្តមាន​ចូលរួមសម្ដែង​ដោយ​ក្រុមកំពូល​តារាចម្រៀង​អន្តរជាតិ ជាពិសេសក្រុម K-POP និង​​​កំពូលតារាចម្រៀង​​លំដាប់​​ប្រទេស​​អម​ដោយ​​ឆាក​​​តន្ត្រីដ៏ធំសម្បើម​ ដែលត្រូវ​បាន​​រៀបចំឡើង​​ដោយ​ក្រុម​អ្នកជំនាញ​ជាមួយ​ស្ដង់​ដារ​អន្តរជាតិ មិន​​ថាប្រព័ន្ធ​ភ្លើង​ LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេង​បុកខ្លាំងហាប់ណែនអង្រួនដល់​បេះ​ដូងសុទ្ធតែ​ស្តង់ដាអន្តរជាតិ ការរចនា​ឆាកទាក់ទាញ​មិន​ចាញ់​នៅបរទេស ហើយ​​សូម្បី​បរវេណ​នៃការប្រគំតន្ត្រីទាំងមូល​ក៏មានលក្ខណៈស្ដង់​ដា​អន្តរជាតិ។

រូបភាព

GANZBERG Super Idol រដូវ​កាល​ទី 3 ពិសេស​អស្ចារ្យ​​លើសពី​​ការ​ប្រគំតន្ត្រី​ដែល​​នឹង​ធ្វើ​​​ឱ្យ​ហ្វេនៗ​ទទួល​បាន​នូវភាព​រំភើ​ប​រីករាយ​​​បំភ្លេចអស់​ទុក្ខកង្វល់​មួយគ្រា និងធានាសន្តិសុខសុវត្ថិភាព​កម្រិត​ខ្ពស់​។

រូបភាព

ត្រៀមខ្លួន​​ស្រែកហ៊ោ រាំ និង​ច្រៀង​តាម Idol ណ៎ា!  រួសរាន់ទិញ​​សំបុត្រចូលទស្សនាដែលមានលក់តាមរយៈ https://live.wonderpass.asia/event/ganzbergsuperidolconcert3 ឬ​ ទិញ​ក្នុងថ្ងៃប្រគំតន្ត្រីផ្ទាល់​ក៏បាន!

សម្រាប់​​ការធ្វើបច្ចុប្បន្នភាព និងព័ត៌មាន​លម្អិតបន្ថែម សូមរង់ចាំតាមដាន​លើ​​ទំព័រហ្វេសប៊ុកផ្លូវការ​របស់ក្រុមហ៊ុន GANZBERG។

រូបភាព

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]