កម្សាន្ត៖ តារាសម្ដែងស្រី Song Hye Kyo បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងការចែករំលែកពីអារម្មណ៍ផ្ទាល់ខ្លួនរបស់នាង ក្នុងអំឡុងពេលលំបាកក្នុងជីវិត នៅក្នុង vlog ថ្មីៗនេះ។
កាលពីថ្ងៃទី ១៦ ខែមករាកន្លងទៅ តារាចម្រៀង Kang Min Kyung បានបង្ហោះវីដេអូមួយរបស់នាង និង Song Hye Kyo ដែលបានទៅភោជនីយដ្ឋានដែលពួកគេចូលចិត្ត។ ពេលញ៉ាំអាហារ ពេលសួរថា នាងមកភោជនីយដ្ឋាននេះញឹកញាប់ឬអត់នោះ Song Hye Kyo បាននិយាយថា នាងនិងម្ដាយនាង មកញ៉ាំអាហារនៅទីនេះញឹកញាប់។ តារាសម្តែងរូបនេះ ក៏បាននិយាយអំពីម្តាយរបស់នាងថា «ម្តាយរបស់ខ្ញុំគឺជាមនុស្សអ៊ូអរ គាត់ចូលចិត្តអ្វីដែលរស់រវើក សប្បាយ និងខុសពីខ្ញុំទាំងស្រុង»។
មិនត្រឹមតែប៉ុណ្ណោះ ពេលនិយាយ ជាមួយតារាចម្រៀង Song Hye Kyo បានលើកឡើងពីបទពិសោធន៍ជីវិតរបស់នាង ហើយបាននិយាយថា «មានរឿងជាច្រើនបានកើតឡើង ខ្ញុំគិតថា ខ្ញុំជាមនុស្សម្នាក់ដែលតែងតែព្យាយាមគិតវិជ្ជមាន។ ជាមួយនឹងរឿងសោកស្តាយ ខ្ញុំព្យាយាមបំភ្លេចវាឱ្យបានលឿន»។
នៅពេលដែល Kang Min Kyung សរសើរ Song Hye Kyo ដោយនិយាយថា នាងជានារីរឹងមាំម្នាក់ ពេលប្រឈមមុខនឹងការលំបាក តារាស្រីរូបនេះ ក៏បានបដិសេធ និងចែករំលែកថា «មានពេលខ្លះ វាមិនងាយស្រួលទេ ខ្ញុំលែងរឹងមាំទៀតហើយ» ។ ទោះជាយ៉ាងណាក៏ដោយ នាងបានរកឃើញវិធីមួយ ដើម្បីកុំឱ្យឃ្លាតឆ្ងាយពីគ្នា «ពីមុនខ្ញុំតែងតែគិតគ្រប់យ៉ាងដោយប្រុងប្រយ័ត្ន បរិយាកាសជុំវិញខ្ញុំ មនុស្សដែលខ្ញុំស្រលាញ់ និងរបៀបដែលអ្នកដទៃយល់ថា ខ្ញុំធ្លាប់ជាអាទិភាពរបស់ខ្ញុំ ប៉ុន្តែឥឡូវនេះ ជំនួសឱ្យការគិត ចំពោះអ្វីៗទាំងអស់ ខ្ញុំដាក់ខ្លួនឯងជាមុន ខ្ញុំជ្រើសរើសផ្តល់ក្តីស្រឡាញ់ឲ្យច្រើនជាង ទើបខ្ញុំទទួលបានក្តីស្រឡាញ់បន្ថែមទៀតចុងបញ្ចប់ ខ្ញុំបានដើរលើវិថីដ៏ឆ្លាតវៃ ព្រោះខ្ញុំគិតពីខ្លួនឯងជាមុន»។
ប្រភព៖ Ngosao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]