កម្សាន្ត៖ បើទោះបីជាមានវ័យកាន់តែច្រើនមែន សម្រាប់កំពូលតារាសម្ដែងថៃ Nune Woranuch នៅតែអាចបង្ហាញសម្រស់ដ៏ស្រស់ស្អាតផូរផង់ ហ្វេនៗកាន់តែចាប់អារម្មណ៍ ជាមួយនឹងរូបភាពថ្មីៗនេះ ។

ក្នុងនោះដែរ តារាសម្ដែងស្រី Nune Woranuch បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល ជាមួយនឹងការផ្លាស់ប្តូររូបរាងរបស់នាងយ៉ាងខ្លាំង ពីស្ទាយ៍បែបក្មេងស្រី ដែលមានសក់ខ្មៅត្រង់ មកក្លាយជាមនុស្សស្រីយ៉ាងទាក់ទាញ ស្ទាយ៍សក់ពណ៌ទង់ដែង ដែលការផ្លាស់ប្តូរនេះ បានធ្វើឱ្យនាងមើលទៅកាន់តែស្រស់ស្អាត និងក្មេងជាងមុន។

សម្រាប់អ្នកគាំទ្រដែលតាមដាន Nune នៅលើបណ្តាញសង្គម ក៏តែងតែបានឃើញ តារាស្រីរូបនេះ អាប់ដេតរូបថត បង្ហាញពីសម្រស់របស់នាងក្នុងស្ទីលប្លែកៗ ពោរពេញដោយភាពទាក់ទាញ មិនថា Cute ឬស៊ិចស៊ី នោះឡើយ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]