តំបន់ទេសចរណ៍ធម្មជាតិសត្វទោចថ្ពាល់លឿងខាងជើង គឺជាឋានសួគ៌សម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបធម្មជាតិ និងជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកចង់ឃើញសត្វព្រៃក្នុងតំបន់ធម្មជាតិដ៏ស្រស់ត្រកាល។ នេះបើតាមការឱ្យដឹងពីអង្គការ CI នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។

តំបន់ទេសចរណ៍ធម្មជាតិសត្វទោចថ្ពាល់លឿងខាងជើង មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលគ្របដណ្តប់ទៅដោយព្រៃស្រោង និងវាលស្មៅ ដែលជាទីជម្រកដ៏សំខាន់នៃប្រភេទសត្វព្រៃជាច្រើន។ ភ្ញៀវទេសចរនឹងទទួលបាននូវបទពិសោធន៍ថ្មីរួមមាន ការទស្សនាសត្វទោចថ្ពាល់លឿងខាងជើង ដែលជាប្រភេទសត្វជិតផុតពូជ ដំណើរកំសាន្តក្នុងព្រៃ ងូតទឹកធ្លាក់ គយគន់និងស្វែងយល់អំពីរុក្ខជាតិ បក្សី និងជីវចម្រុះជាច្រើននៅតំបន់នោះ។ ទេសចរក៏អាចទស្សនាភូមិជនជាតិដើមភាគតិចដើម្បីស្វែងយល់អំពីប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលវេលាដែលល្អបំផុតសម្រាប់ដំណើរកម្សាន្តគឺនៅរដូវប្រាំង ចន្លោះពីខែមករា ដល់ឧសភា ដោយសារលក្ខខណ្ឌអាកាសធាតុអំណោយផល។ រីឯនៅរដូវវស្សា ទេសចរអាចនឹងមានការលំបាកច្រើន ប៉ុន្តែវាអាចជាដំណើរកំសាន្តបែបផ្សងព្រេងខ្លាំង។ ការចូលរួមគាំទ្រសហគមន៍អេកូទេសចរណ៍ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វព្រៃសម្រាប់មនុស្សជំនាន់ក្រោយ៕ ដោយ ណយ នឿន AKP (ប្រភព៖ CI)

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]