កម្សាន្ត៖ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងស្រីដែលមានអ្នកគាំទ្រច្រើនលើសលប់ និងមានភាពល្បីល្បាញខ្លាំងណាស់ ទើបមិនថាសកម្មភាពនៅក្រៅឆាក ឬនៅលើឆាកទេ គឺនាងតែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

ថ្មីៗនេះ Lisa បានបង្ហោះរូបភាពដ៏ស្រស់ស្អាតមួយនៅក្នុងបណ្ដាញសង្គម Instagram ពីរូបភាពនាងឈរកាច់រាងនៅមាត់ឆ្នេរសមុទ្រក្រោមថ្ងៃអស់អស្តង្គត ដោយបានសរសេរថា "រដូវក្ដៅនៅខែធ្នូ" ដែលទទួលបានការចុច Like ដល់ទៅជិត៨លាននាក់ឯណោះ។

នៅក្នុងរូបភាពនោះ Lisa បានស្លៀករ៉ូបពណ៌ត្នោត ឈរនៅក្បែរតុអាហារនៅមាត់ឆ្នេរ ជាមួយនឹងព្រះអាទិត្យលិចដោយរ៉ូបនោះ ផ្នែកខាងលើបែប Crop Top បញ្ចេញក្បាលពោះគូជាមួយនឹងសំពត់វែងដល់កជើង ហើយនាងក៏បានលើកចងទម្លាក់សក់សេះខាងមុខផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាចូលទៅបញ្ចេញមតិសរសើរថា នាងពិតជាស្រស់ស្អាតខ្លាំង៕









ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]