កម្សាន្ត៖ បើទោះបីជា តារាសម្ដែងស្រីលំដាប់ A Song Hye Kyo ដែលយើងស្គាល់ក្នុងនាមជា ហាន់ ជីអ៊ុន និងអតីតស្វាមី Song Joong Ki បានលែងលះគ្នាដាច់ស្រេចតាំងពីឆ្នាំ២០១៩ ប៉ុន្តែរឿងរ៉ាវនៅពីក្រោយការលែងលះនេះនៅស្រពេចស្រពិលនៅឡើយ។
បច្ចុប្បន្នអ្នកទាំងពីរ ក៏បន្តលេចមុខនៅក្នុងវិស័យភាពយន្តនិងវិស័យកម្សាន្តរបស់កូរ៉េ ដោយទាំង Song Hye Kyo និង Song Joong Ki សុទ្ធតែបានថតរឿងថ្មី ខណៈដែល Song Joong Ki បានរៀបការមានភរិយាថ្មីជាជនជាតិបរទេស និងមានកូនពីរនាក់ទៅហើយ។
យ៉ាងណាមិញយោងតាមសារព័ត៌មានពីប្រទេសចិន បានទម្លាយថា មូលហេតុពិតប្រាកដនាំឲ្យអតីតស្វាមីភរិយាមួយគូនេះលែងលះគឺដោយសារខ្វែងគំនិតគ្នារឿងមានបុត្រ ដោយ Song Joong Ki ចង់បានបុត្រនិងចាប់ផ្ដើមគ្រួសារ ខុសពី Song Hye Kyo ដែលមិនទាន់ចង់បាន ដោយសារតែទំនាក់ទំនងពួកគេពុំទាន់មានស្ថេរភាព។ យូរៗទៅ ទំនាក់ទំនងពួកគេកាន់តែអាក្រក់ ហើយមានរឿងរកាំរកូសជាច្រើនហើយចុងក្រោយរៀបការបានតែ២ឆ្នាំ អ្នកទាំងពីរក៏បានឈានដល់ការលែងលះជាមួយគ្នា តែម្ដង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]