(ភ្នំពេញ) ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កាល​ពីរាត្រីថ្ងៃសៅរ៍ ទី 18 ខែមករា ឆ្នាំ 2025 មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភព​លោកធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវកាលទី 3 ​​បានសាង​កំណត់ត្រាថ្មីដ៏រំជើបរំជួលអស្ចារ្យគួរជាទីមោទកភាព ដែល​បានធ្វើឱ្យ​កក្រើក​កោះពេជ្រ អង្រួន​បេះដូង​ហ្វេនៗដែល​បាន​​ចូលរួម​ទស្សនាយ៉ាង​ច្រើន​​កកកុញ ក្រោមសំឡេងហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពងស្វាគមន៍​វត្តមាន​​របស់​​កំពូល​តារាចម្រៀង K-POP បីដួងគឺប្រុសស្អាត JU-NE និងប្រុសស្អាត DK មកពីក្រុម iKON និងស្រីស្អាត HYOLYN មកពីក្រុម Sistar 19 និង​​តារាចម្រៀង​ល្បីៗលំដាប់​ប្រទេស​ជាច្រើន​រូបទៀត។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីវត្តមានចូលរួមសម្ដែងពីសំណាក់​កំពូលតារាចម្រៀង K-POP លំដាប់​អន្តរជាតិ​ទាំង​បីដួងគឺប្រុសស្អាត JU-NE និងប្រុសស្អាត DK មកពីក្រុម iKON ដែល​ហ្វេនៗនៅខ្មែរ ស្គាល់ច្បាស់តាមរយៈបទ Love Scenario និងស្រីស្អាត HYOLYN នៃក្រុម Sistar 19 ដែលជាម្ចាស់បទចុងក្រោយដ៏ល្បីល្បាញគឺបទ Wait ក៏មានការចូលរួមពីតារាចម្រៀង​ល្បីៗលំដាប់ប្រទេសផងដែរ ដែលភាគច្រើនសុទ្ធតែជា​តារា​ចម្រៀង Rap រួមមានដូចជា៖

-       ស្ដេចដាយណូស័រ G-Devith ជាតារាចម្រៀង Rapper ដែលស៊ីដាច់គេនៅស្រុកខ្មែរ ខាង Rap លឿនដូចម៉ាស៊ីនដេរ និងលេងស្ទាយសម្លៀកបំពាក់ប្រ៊ែនៗតម្លៃកប់ពពក

រូបភាព

-       Rapper ស្រស់សង្ហារ Vuthea ដែលជា Coach ក្នុងកម្មវីធីប្រកួត Rap ដ៏ល្បីល្បាញ Rapper Fighter ប្រចាំស្ថានីយទូរទស្សន៍ PNN ដែល Feat ជាមួយ NPN ដែលជា Rapper មានសំឡេង Unique ​ប្លែកពីគេគួរឱ្យទាក់ទាញដែលហ្វេនៗស្គាល់ច្បាស់​តាមរយៈបទ Channavinlyna

-       Zedes ដែលជា Rapper សំឡេងធ្ងន់ បារ៉ូលមុតដែលកំពុងផ្ទុះការចាប់អារម្មណ៍ថ្មីៗនេះ​តាមរយៈបទ Diss Track

-       តារាចម្រៀងពូកែថ្នម សំឡេងផ្អែម Morm Picherith ម្ចាស់បទ “បងនៅឆ្ងាយ” ដ៏ល្បីល្បាញ

រូបភាព

ដែលញ៉ាំងឱ្យ​ហ្វេនៗទទួល​បាន​នូវ​អារម្មណ៍​រំភើប រំជើបរំជួល​ក្រោម​សំឡេង​​ហ៊ោកញ្ជ្រៀវយ៉ាង​កងរំពង​តាំងពីចាប់​ផ្ដើម​រហូតដល់​ចប់។  

មហា​ព្រឹត្តិការណ៍​ប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវកាលទី 3 នេះ​​បាននាំមកនូវ​ផ្ទាំងទស្សនីយភាព​ដ៏កក្រើក​អស្ចារ្យនៃការសម្ដែងផ្ទាល់​របស់​កំពូល​តារា​ចម្រៀង K-POP ទាំងបីដួង និង​តារាចម្រៀងល្បីៗ​លំដាប់​ប្រទេសអមជាមួយនឹង​ឆាក​ស្តង់ដាអន្តរជាតិ​ដ៏ធំសម្បើម​ ដែល​ត្រូវ​បាន​​រៀបចំឡើង​​ដោយ​ក្រុម​អ្នកជំនាញ​ជាមួយ​ស្ដង់​ដារ​អន្តរជាតិ មិន​​ថាប្រព័ន្ធ​ភ្លើង​ LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេងជាមួយ Speakers JBL បុកខ្លាំងគ្រប់ទិសហាប់ណែនអង្រួនដល់​បេះ​ដូង ការរចនា​ឆាកទាក់ទាញ​មិន​ចាញ់​នៅបរទេស ហើយ​​សូម្បី​បរវេណ​នៃការប្រគំតន្ត្រីទាំងមូល​ក៏មានលក្ខណៈស្ដង់​ដា​អន្តរជាតិ ដែលធ្វើឱ្យ​ហ្វេនៗ​រំភើបរីករាយ​ក្នុង​រាត្រី​ដែល​មិន​អាច​បំភ្លេចបាន។  

រូបភាព

លើសពីនេះ MC ទាំងបីរូបរួមមាន MC Visal រូបសង្ហារ វេហាចាក់ទឹកមិនលិចដែលពូកែញ៉ាំងបរិយាកាសសប្បាយរីករាយ MC ដ៏ស្រស់សោភា ពូកែវេហា Heng Keo Nita និង MC Neary Korea ដែលចេះនិយាយភាសាខ្មែរ ប៉ៃឡាំៗគួរឱ្យចង់ស្ដាប់ និងក្រមិចក្រមើមគួរឱ្យខ្នាញ់ ព្រមទាំង​មាន​វត្តមាន​របស់ DJ Tayler ចាប់ដៃគូជាមួយ MC Slick ចាក់តន្ត្រីទាន់សម័យញាក់ៗកន្ត្រាក់អារម្មណ៍​ផង​ដែរ ដែលធ្វើឱ្យអ្នកគាំទ្រទប់ខ្លួនមិនជាប់ ចង់រាំសប្បាយតាមចង្វាក់ភ្លេង បង្កើត​នូវ​ការចងចាំមិនអាចបំភ្លេចបាន។

រូបភាព

ក្រុមអ្នក​រៀបចំកម្មវិធីប្រគំតន្ត្រី​លំដាប់ពិភពលោក​ធំបំផុតប្រចាំឆ្នាំ 2025 ​នេះ​បាន​​លើក​ឡើងថា "យើងពិតជារំភើប​​ហួស​នឹង​បរិយា​យ​ដែលពី​មួយ​រដូវកាលទៅមួយ​រដូវកាល ការ​​ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol តែង​តែនាំ​មក​នូវ​​ភាព​មហស្ចារ្យ ភាព​​រំជើប​រំជួលជាលំដាប់ ជាពិសេស​រដូវកាលទី 3 នេះ​តែម្ដង​ ដែល​​​ទទួល​បាន​ជោគជ័យ​កាន់​តែខ្លាំង ហើយ​​សមិទ្ធ​ផល​ដ៏​ត្រចះត្រចង់​នេះ​​អាចសម្រេចទៅ​បាន​ក៏​​ដោយ​សារ​តែការជួយជ្រោមជ្រែង​របស់​​ក្រុម​​ការងារទាំងអស់ និងជាពិសេស​ក្រុមអ្នកគាំទ្រ​តែម្ដងដែលបានចំណាយ​ទាំងពេលវេលាដ៏មាន​តម្លៃ និង​ថវិកា​ដើម្បីចូលរួម​គាំទ្រដល់​សិល្បករដែលជា Idol របស់ពួកគេ ញ៉ាំង​ឱ្យ​ការប្រគំតន្ត្រី​នេះ​​កាន់​តែ​កក្រើក អស្ចារ្យ”។

រូបភាព

ហើយ​បើចង់ដឹងថាការប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវ​កាលទី 3 នេះ​​កក្រើកញាក់ខ្លាំង​ប៉ុនណា មើលតែរូបភាព​ក៏ដឹងដែរ!

រូបភាព

ឈប់!! កុំ​ភ្លេចណ៎ា! ដោយសារ​តែសន្ទុះ​នៃការគាំទ្រកើនឡើងឥតឈប់ឈរ ក្រុម​ហ៊ុន GANZBERG នឹង​រៀបចំការ​ប្រគំតន្ត្រីខ្នាតយក្សលំដាប់ពិភពលោកថ្មីមួយទៀតដែលមានឈ្មោះ​ថា “GANZBERG Super Idol – Beyond The Best” ដែលកាន់​តែអស្ចារ្យសម្រាប់ខែមីនា ដើមឆ្នាំ 2025 ខាងមុខនេះ។

រូបភាព

ដូចនេះ កុំភ្លេចតាមដាននៅលើផេកផ្លូវការ BEER GANZBERG ទាំងអស់គ្នាដើម្បីរកទិញសំបុត្រសម្រាប់​ការប្រគំតន្ត្រីខ្នាតយក្សលំដាប់ពិភពលោក “GANZBERG Super Idol – Beyond The Best” ដែលនឹងនាំ​យក​តារាចម្រៀងអន្តរជាតិល្បីៗជាកំពូល IDOL រួមទាំង​កំពូល​តារាចម្រៀង​​ក្នុងស្រុកជាច្រើនរូបទៀត!!!

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG សហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy

សូមពិសាដោយការខុសត្រូវ!

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]