កម្សាន្ត៖ តារាសម្ដែងស្រី Song Hye Kyo បានទាក់ទាញចំណាប់អារម្មណ៍ ដោយបានលើកឡើងអំពីហេតុផលជ្រើសរើស 'Black Nuns' ជាស្នាដៃថ្មីដែលនាងបានចូលរួម នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២០ ខែមករា កន្លងទៅនេះ។
តារាសម្ដែងស្រី Song Hye Kyo បានចូលរួមក្នុងសន្និសីទកាសែត នៃខ្សែភាពយន្ត Black Nuns ដែលដឹកនាំដោយ Kwon Hyuk Jae។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងនៅ Megabox ក្នុង Samseong-dong, Gangnam-gu, ទីក្រុងសេអ៊ូល។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍នោះ Song Hye Kyo បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងរូបរាងដ៏លេចធ្លោរបស់នាង លេងស្ទាយ៍សក់ខ្លី សម្លៀកបំពាក់បែបបុរសសាមញ្ញ។ នៅលើបណ្តាញសង្គម Song Hye Kyo ថែមទាំងទទួលបានការសរសើរជាច្រើន ទៅលើស្បែករបស់នាង ដែលធ្វើឱ្យតារាស្រីរូបនេះ កាន់តែក្មេងជាងវ័យ ជាមួយនឹងសម្រស់ដ៏ទាក់ទាញរបស់នាង។
ក្នុងសន្និសីទសារព័ត៌មាន Song Hye Kyo បាននិយាយអំពីតួនាទីរបស់នាងជា Junia ដែលជាដូនជីម្នាក់ដែលធ្វើគ្រប់យ៉ាងដែលនាងអាចធ្វើបានដើម្បីសង្គ្រោះក្មេងប្រុសម្នាក់ក្នុងគ្រោះថ្នាក់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ តារាស្រីរូបនេះ ក៏បាននិយាយអំពីការខិតខំប្រឹងប្រែងរបស់នាងដើម្បីចូលតួ ដោយបានលើកឡើងថា «នេះជាលើកទីមួយហើយដែលខ្ញុំបានដើរតួ ជាអ្នកជក់បារី។ ដោយសារខ្ញុំមិនមានទម្លាប់នេះ ខ្ញុំបានគិតច្រើនអំពីអ្វីដែលត្រូវធ្វើ។ អានអត្ថបទ និងស្រាវជ្រាវអំពីចរិតរបស់ Junia ខ្ញុំគិតថា វាចាំបាច់សម្រាប់តួអង្គដែលជក់បារី វាជាទម្លាប់អាក្រក់ ប៉ុន្តែខ្ញុំបានសម្រេចចិត្តហាត់ជក់រយៈពេល ៦ ខែ មុនពេលថតឈុតដំបូងនោះ។ នេះជាការថតជិត ដូច្នេះខ្ញុំមិនចង់ធ្វើពុតជា ចេះជក់ទេ។ ខ្ញុំហាត់ច្រើនណាស់»។
ទាក់ទងនឹងសំណួរថា ហេតុអ្វីបានជានាងសម្តែងក្នុងរឿងអាថ៌កំបាំង បន្ទាប់ពីបាត់មុខមួយរយៈនេះ Song Hye Kyo បាននិយាយថា នាងមិនចង់វិលមករក រឿងស្នេហា ជាបណ្ដោះអាសន្នសិន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]