លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅកាន់ភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីនាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តមរដ្ឋមន្រ្តី ជួយឧបត្ថម្ភដល់ការបូមទឹកសង្រ្គោះដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ចំនួន ៣៨៩គ្រួសារ ឬស្មើនឹងផ្ទៃដីដំណាំស្រូវចំនួន ៤៨៣ហិកតា។
បេសកកម្មរបស់លោកជំទាវ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ មានការចូលរួមពីលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ហេង រត័្នម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ លោក ជួប ផល្លីន អនុប្រធានមន្ទីរសារធាណការ និងដឹកជញ្ជូនខេត្តក្រចេះ រួមជាមួយមន្រ្តីជំនាញ អាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាឱកាសជួបសំណេះសំណាលជាមួយប្រជាកសិករជាង ១០០នាក់ នៅភូមិព្រែកសាម៉ាន់ លោកជំទាវអនុរដ្ឋលេខាធិការ បានពាំនាំនូវសេចក្ដីនឹករឭក និងការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះបងប្អូនប្រជាកសិករដែលកំពុងជួបប្រទះនូវគ្រោះរាំងស្ងួត ខ្វះខាតទឹកស្រោចស្រពដំណាំស្រូវប្រាំង។ នៅចំពោះមុខគ្រោះរាំងស្ងួត ដែលបង្កផលលំបាកដល់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានឧបត្ថម្ភថវិកាសម្រាប់ទិញប្រេងចំនួន២៥០០លីត្រ ដើម្បីបម្រើដល់ការបូមទឹកដាក់ស្រែដែលកំពុងរងគ្រោះ។
លើសពីការជួយអន្តរាគមន៍នាកាលៈទេសៈបន្ទាន់នេះ លោកជំទាវអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ជូនដល់អ៊ំពូមីងប្រជាកសិករ អំពីគោលនយោបាយអាទិភាពនានានៅក្នុងវិស័យកសិកម្មដាក់ចេញដោយរាជរដ្ឋាភិបាលអាណិត្តទី៧ ព្រមទាំងយន្តការត្រៀមទុកជាមុនដើម្បីជួយអន្តរាគមន៍ទិញស្រូវប្រជាកសិករនៅក្នុងអំឡុងពេលចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ ក្នុងករណីដែលថ្លៃស្រូវធ្លាក់ចុះហួសពីការរំពឹងទុក។
នៅចំពោះមុខលោកជំទាវ និងអង្គពិធីទាំងមូល ប្រជាពលរដ្ឋដែលខ្វះខាតទឹកស្រោចស្រពស្រែប្រាំង បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់ពីក្រសួងកសិកម្ម និងក្រសួងស្ថាប័នផ្សេងៗទៀត មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានស្វះស្វែងចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា ចំពោះដំណាំស្រូវនៅតំបន់ពួកគាត់ ចាប់តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះមក៕ ផ្សាយ៖ កន ចំណាន
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]