កម្សាន្ត៖ Jisoo គឺជាសមាជិកមានអាយុច្រើនជាងគេក្នុងក្រុមចម្រៀងនារី BLACKPINK តែសម្រស់របស់នាងវិញចាត់ទុកថាជាសម្រស់នារីមានរស្មីខ្ពង់ខ្ពស់ដូចព្រះនាង គឺជាសម្រស់បែបទន់ភ្លន់និងថ្លៃថ្នូរ។
ថ្មីៗនេះ Jisoo ទើបតែបញ្ចប់ការសម្ដែងក្នុងខ្សែភាពយន្តបែបហ្សមប៊ីគឺ "Newtopia" ខណៈដែលនាងកំពុងទទួលការងារសម្ដែងថ្មីក្នុងរឿង "Monthly Boyfriend" ព្រមទាំងមានគម្រោងចេញបទចម្រៀងផងដែរ។
យ៉ាងណាមិញ ចំពោះការងារផ្សព្វផ្សាយផលិតផលវិញ Jisoo នៅតែបង្ហាញវត្តមានក្នុងនាមជាទូតសុឆន្ទៈរបស់ Dior ដោយយោងរូបភាពនាងទើបបង្ហោះគឺ Jisoo បានពាក់អាវដៃវែងពណ៌ប្រផេះនិងសំពត់បែបវ៉ាល់ខ្លីសម្រុងលើជង្គង់ពណ៌ប្រផេះចាស់ជាមួយនឹងកាបូប Dior ហើយអ្វីកាន់តែពិសេសនោះ នាងបានធ្វើសក់រួញ វែកកណ្ដាលមើលទៅពិតជាស្រស់ស្អាតនិងលេចធ្លោ ដែលទោះនាងតែងខ្លួនសាមញ្ញៗមែន តែមើលទៅថ្លៃថ្នូរដូចជាព្រះនាង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]