កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Han So Hee គឺជាតារាសម្ដែងកូរ៉េដ៏មានប្រជាប្រិយភាព ដោយមានអ្នកគាំទ្រជាច្រើនចាំតាមដានសកម្មភាពនាងមិនថាលើឆាកឬក្រោយឆាកនោះឡើយ។
ជាក់ស្ដែងថ្មីៗនេះកាលពីថ្ងៃទី២២ខែមករាកន្លងទៅ So Hee បានបង្ហាញវត្តមាននៅព្រលានយន្តហោះអន្តរជាតិ Incheon ដើម្បីធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមកម្មវិធីសម្ពោធ Dior Winter ឆ្នាំ ២០២៥-២០២៦ ហើយអ្នកគាំទ្រនាំគ្នាស្ញើចសរសើរនឹងសម្រស់ដ៏ទាក់ទាញរបស់នាង។
So Hee បានលេងស្ទាយ៍នារីទន់ភ្លន់ តែមើលទៅទាន់សម័យដោយស្លៀកឈុត Dior ជាសំពត់ខ្លីត្រឹមពាក់កណ្ដាលភ្លៅ និងអាវរងាដៃវែង ខណៈដែលអាវពីក្នុង នាងពាក់អាវសាច់ចាក់ពណ៌ខ្មៅ ជាមួយនឹងស្បែកជើងប៊ូតកវែង។ រីឯការតុបតែងផ្ទៃមុខយ៉ាងសាមញ្ញ គឺផាត់មុខស្រាលៗ ហើយលើកសក់ចង ដោយទម្លាក់សក់ពីមុខតិចៗធ្វើឲ្យមើលទៅ ឃើញថានាងថ្លៃថ្នូរស្រស់ស្អាត និងមានស្ទាយ៍បែបនារីទន់ភ្លន់៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]