កម្សាន្ត៖ នៅថ្ងៃទី ២១ ខែមករាកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានទម្លាយថា កាលបរិច្ឆេទនៃការលែងលះពិតប្រាកដរវាង តារាសម្ដែងស្រី Zhao Wei និងពាណិជ្ជករ លោក Huang Youlong គឺកាលពី ខែកក្កដា ឆ្នាំ ២០២១។

 Zhao Wei 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​ប្រភព QQ នៅថ្ងៃទី២០ ខែមករា បានបង្ហាញថា តារាស្រី Zhao Wei បានស្ម័គ្រចិត្តដាក់ឯកសារទៅផ្សារហ៊ុនហុងកុង ដោយបញ្ជាក់ថា នាងបានលែងលះគ្នា ក្នុងខែកក្កដា ឆ្នាំ ២០២១។ យោងតាមព័ត៌មានពីផ្សារហ៊ុនហុងកុង សមាមាត្រភាគហ៊ុនរបស់ Zhao Wei នៅក្រុមហ៊ុន Thuan Long ដែលពីមុនមាន ៦៧.៥% ត្រូវបានលុបចោលនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១។ ដំណើរ​ការ​លែងលះ​ រវាង​នាង​និង​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​របស់​ក្រុមហ៊ុន​គឺ​លោក Huang Youlong បាន​ចូល​ជា​ធរមាន​ ចាប់​ពី​ថ្ងៃ​នោះ។

 Zhao Wei និងអតីតស្វាមី Huang Youlong 

យោងតាម ​​Backchina តារាស្រី Zhao Wei បានរក្សាព័ត៌មាននៃការលែងលះជាសម្ងាត់ រហូតដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ នៅពេលដែលនាងបានប្រកាសជាសាធារណៈ ដោយសារតែនាង មិនអាចពន្យារពេលទៀតទេ ។ ជាពិសេស អតីតស្វាមីតារាស្រីរូបនេះ លោក Huang Youlong ត្រូវ​បាន​គេ​និយាយ​ថា ​កំពុង​ត្រូវ​បាន​គេ​ស្វែង​រក​បំណុល​មួយ​ទៀត ដែលមាន​ចំនួន​ជិត ១ ពាន់​លាន​ដុល្លារហុងកុង។ ដើម្បីចៀសវាងការជាប់ឈ្មោះជា កូនបំណុល និងដើម្បីកុំឱ្យមានការយាយីពីម្ចាស់បំណុលរបស់ស្វាមី តារាស្រីរូបនេះ ត្រូវបង្ខំចិត្តនិយាយជាសាធារណៈ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Zhao Wei 
 Zhao Wei 
 Zhao Wei 
 Zhao Wei 
 Zhao Wei 
 Zhao Wei 
 Zhao Wei 
 Zhao Wei 
 Zhao Wei 
 Zhao Wei 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]