កម្សាន្ត៖ Shiloh ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់តារាសម្ដែងស្រី Angelina Jolie នៅពេលដែលនាង បានទៅហាត់រាំដោយគ្មានការតុបតែងខ្លួន កូនស្រី Angelina រូបនេះ ត្រូវបានគេសរសើរថាមើលទៅ គឺដូចឪពុករបស់នាង ដែលជាតារាសម្តែង Brad Pitt ។
Shiloh ដែលជាកូនស្រីរបស់តារាស្រី Angelina Jolie និង លោក Brad Pitt បានទៅថ្នាក់រាំនៅទីក្រុង Los Angeles កាលពីថ្ងៃទី ២១ ខែមករា ជាមួយនឹងស្ទីលហ៊ីបហបរបស់ខ្លួន។ ក្មេងស្រីវ័យ ១៨ ឆ្នាំរូបនេះពាក់អាវក្រណាត់មានមួក ខោជើងវែង និងស្បែកជើង Air Jordan ។ នាងត្រូវបានគេចាប់អារម្មណ៍នឹងសម្រស់ធម្មជាតិ ដែលទទួលបានពីឪពុកម្តាយរបស់នាង។
អ្នកគាំទ្រជាច្រើន បានបញ្ចេញមតិសរសើរពីភាពស្រស់ស្អាត ព្រមទាំងលើកឡើងថា Shiloh មានមុខមាត់ដូចឪពុកនាងខ្លាំងណាស់ បើនិយាយពីទម្រង់មុខ ក៏ដូចជាទឹកមុខ។ មនុស្សជាច្រើន ក៏បានយល់ស្របថា Shiloh មានមុខ ភ្នែក ចិញ្ចើម និងច្រមុះ ដូចឪពុកនាង។ តែបបូរមាត់បែបស្រទន់របស់ Shiloh ត្រូវបានគេជឿថា បានមកពីម្តាយរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]