កម្សាន្ត៖ នៅតែធ្វើឲ្យហ្វេនៗជាច្រើន មានការពេញចិត្ត នៅពេលដែល តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា បានបង្ហាញស្ទាយ៍តុបតែងខ្លួនយ៉ាងស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ ជាមួយនឹងភាពទាក់ទាញ ទាន់សម័យ ក៏ដូចជាបានបង្ហាញសម្រស់កាន់តែក្មេងជាងវ័យ។
កាលពីថ្មីៗនេះដែរ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា ក៏បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ រូបនាង បានបង្ហាញខ្លួនជាមួយនឹងស្ទាយ៍យ៉ាងស្រស់ស្អាត ក្នុងឈុតរ៉ូបពណ៌ផ្កាឈូកចាស់បែបរឹបរាងដ៏ទាក់ទាញ និងលេងស្ទាយ៍ម៉ូតសក់ការតែងមុខ មើលទៅមានភាពស័ក្តិសមទៅនឹងសម្រស់យ៉ាងខ្លាំង ទៀតផង។
យ៉ាងណាមិញ ក្រោយពីបានឃើញហើយនោះ ក៏មានហ្វេនៗអ្នកគាំទ្រជាច្រើន បានចូលមកខមិនសរសើរពីសម្រស់ដ៏ស្រស់ស្អាត មានមន្តស្នេហ៍ ក្មេងជាងវ័យ របស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]