កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងស្រី Han So Hee ធ្លាប់មានរឿងរកាំរកូសជាមួយនឹងអតីតមិត្តប្រុស Ryu Jun Yeol តាំងពីអំឡុងខែមករាឆ្នាំ២០២៤ បន្ទាប់ពីអ្នកទាំងពីរបានទាក់ទងគ្នា ហើយ So Hee ក៏បានឈ្លោះជាមួយនឹង Lee Hyeri ដែលជាអតីតមិត្តស្រីរបស់ Jun Yeol ។
រឿងរ៉ាវនេះបានធ្វើឲ្យ So Hee បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយនឹង Jun Yeol កាលពីខែមករាឆ្នាំ២០២៤ បន្ទាប់ពីទាក់ទងគ្នាបានប្រហែលជាពីរខែ ដោយអ្នកទាំងពីរទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រ។
យ៉ាងណាមិញ នាថ្ងៃទី២៣ខែមករាឆ្នាំ២០២៥កន្លងទៅនេះ មានការសង្ស័យថាអ្នកទាំងពីរបានលួចបង្កាត់ភ្លើងស្នេហ៍ចាស់វិញ ក្រោយអ្នកទាំងពីរបានធ្វើដំណើរទៅទីក្រុងប៉ារីសអំឡុងពេលតែមួយដោយ Ryu Jun Yeol បានបង្ហោះរូបបាច់ផ្កាកុលាប ហើយ So Hee ដែលទៅប៉ារីសដើម្បីចូលរួមកម្មវិធី Dior នោះក៏បានបង្ហោះរូបផ្កាកុលាបនេះដែរ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]