ភ្នំពេញ៖ ដំណឹងដ៏ក្រៀមក្រំក្នុងវិស័យសិល្បៈ នៃការបាត់បង់ ពិធីការិនីព័ត៌មាន នូ មៈណេត្តថាណា បានទទួលមរណភាព ដោយសារ ជំងឺមហារីក នៅមន្ទីរពេទ្យថៃ ហើយពិធីបុណ្យសព នឹងចាប់ផ្ដើមនៅថ្ងៃ សៅរ៍ ទី០១ កុម្ភៈ ២០២៥។
នេះយោងតាម គណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហោះសាររំលែកនឹងបានចែករំលែក សពរបស់ពិធីការិនីព័ត៌មានរូពនេះ នឹងដឹកមកដល់ភ្នំពេញអាចនៅថ្ងៃអង្គារទី ២៨ មករា ឆ្នាំ២០២៥ស្អែកនេះ និងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានប្អូនស្រីផ្ទាល់ក្នុងបុរីវិមានភ្នំពេញផ្លូវជា សុផារ៉ា 598។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីមរណភាពរបស់ ពិធីការិនីព័ត៌មាន នូ មៈណេត្តថាណា មានមិត្តរួមការងារ និងមិត្តភក្តិរបស់តារារូបនេះ បានចែករំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃសព នៅលើបណ្តាញសង្គមជាហូហែផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]