កម្សាន្ត៖ កីឡាករបាល់ទាត់ លោក Cristiano Ronaldo បានបង្ហោះសារជូនពរខួបកំណើត ដល់គូស្នេហ៍ Georgina Rodriguez កាលពីថ្ងៃទី ២៧ ខែមករា កន្លងទៅនេះ យ៉ាងផ្អែមល្ហែម។
កីឡាករបាល់ទាត់ខ្សែប្រយុទ្ធរូបនេះ បានចែករំលែក ពីពេលមួយ ដែលរូបលោក និងគូស្នេហ៍ ថតរូបសែលហ្វីក្នុងកន្លែងហាត់ប្រាណជាមួយគ្នា ព្រមទាំងបានបង្ហាញសារផ្ញើទៅកាន់ «ម្តាយខ្ញុំ ដៃគូខ្ញុំ មិត្តស្រីរបស់ខ្ញុំ» កីឡាកររូបនេះ ក៏បានសរសេរថា «រីករាយថ្ងៃកំណើតមនុស្សជាទីស្រឡាញ់របស់ខ្ញុំ ពន្លឺរបស់អ្នកភ្លឺមកលើយើង ហើយសេចក្តីស្រឡាញ់របស់អ្នកបំភ្លឺដល់កូនប្រុសរបស់ខ្ញុំ និងខ្ញុំ»។
មិនត្រឹមតែប៉ុណ្ណោះ ការបង្ហោះរបស់ Ronaldo ជូនពរមិត្តស្រីរបស់ខ្លួន រីករាយថ្ងៃកំណើត បានទាក់ទាញអ្នកចុច Like ជិត ៨លានក្នុងរយៈពេលតិចជាងកន្លះថ្ងៃ។ នៅក្នុងផ្នែកមតិ Georgina បានឆ្លើយតប ទៅនឹងសេចក្តីស្រឡាញ់របស់មិត្តប្រុសរបស់នាងថា «ខ្ញុំស្រឡាញ់អ្នកហើយស្រឡាញ់អ្វីដែលយើងមានជាមួយគ្នា» ។ បន្ទាប់មក រូបនាងបានចែករំលែកសារជាថ្មី ជាមួយនឹងអំណោយជាបន្តបន្ទាប់ រួមទាំងភួងផ្កាកុលាបដ៏ធំមួយ ដែលមានរូបបេះដូងនៅចំកណ្តាល ដែលគេជឿថា ជាកាដូដែលបានពីលោក Ronaldo ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]