កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jisoo គឺជាតារាចម្រៀងសមាជិកក្រុម BLACKPINK ដ៏ល្បីល្បាញ ដែលមិនថានាងទៅណាមកណា ក៏ត្រូវអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងដែរ។
ថ្មីៗនេះកាលពីថ្ងៃទី២៧ខែមករា កន្លងទៅ Jisoo ក្នុងនាមជាអ្នកតំណាងសកលរបស់ម៉ាកយីហោ Dior ដ៏ល្បីល្បាញបានចូលរួមកម្មវិធីដើរម៉ូតរៀបចំឡើងដោយប្រេននេះផ្ទាល់មានឈ្មោះថា Dior Haute Couture Spring-Summer 2025 ដែលរៀបចំឡើងនាទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងនោះ Jisoo នៅតែបង្ហាញសម្រស់ចែងចាំងបែបព្រះនាងទន់ភ្លន់ ក្នុងឱកាសបុណ្យចូលឆ្នាំចិនដោយតុបតែងស្ទាយ៍សក់បួងឡើង មានដាក់ដង្កៀបដូចកូនចិន ជាមួយនឹងឈុតអាវស្បែកពណ៌ខ្មៅគូជាមួយនឹងសំពត់វែងត្រឹមកជើង ដាក់ជាមួយនឹងស្បែកជើងកែង Dior ពណ៌ខ្មៅ ដែលទោះស្លៀកពាក់ពណ៌ខ្មៅពេញមួយតួខ្លួនមែន តែនាងនៅតែស្រស់ស្អាតលេចធ្លោ មើលទៅទន់ភ្លន់តែមិនទន់ជ្រាយ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]