កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងស្រីដែលពោរពេញដោយទេពកោសល្យ ជាពិសេសនាងក៏ពូកែតុបតែងខ្លួនជាមួយនឹងម៉ូតសម្លៀកបំពាក់ថ្មីៗ ដោយលេងស្ទាយ៍ប្លែកៗឲ្យអ្នកគាំទ្រយកតម្រាប់តាមហូរហែផងដែរ។
ថ្មីៗនេះ Jennie បានចេញមកធ្វើឲ្យអ្នកគាំទ្រស្រែកថា Wow ទៀតហើយបន្ទាប់ពីបង្ហាញខ្លួននៅក្នុងកម្មវិធីដើរម៉ូតរៀបចំឡើងដោយម៉ាកយីហោ Chanel ដែលនាងជាអ្នកតំណាងសាកលមានឈ្មោះថា Chanel's Spring-Summer 2025 Huate Couture នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងនោះ Jennie បានស្លៀកពាក់ស្ទាយ៍ប្លែកណាស់ គឺអាវកាក់ពណ៌ផ្ទៃមេឃ មានចងបូពណ៌ខ្មៅនៅចំកណ្ដាលជាមួយនឹងអាវវែងគ្របពីលើ សណ្ឋានដូចស្បៃអូសពីក្រោយពណ៌ទឹកសមុទ្រ បញ្ចេញក្បាលពោះដ៏ស្រឡូនរបស់នាង ដោយ Jennie បានពាក់ខ្សែរឹតចង្កេះដ៏ស្រស់ស្អាតគូជាមួយនឹងខោវែងពណ៌ខ្មៅ មើលទៅពិតជាស្រស់ស្អាតនិងឡូយឆាយ តែម្ដង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]