កម្សាន្ត៖ Han So Hee គឺជាតារាសម្ដែងជួរមុខម្នាក់នាពេលបច្ចុប្បន្នរបស់ប្រទេសកូរ៉េ ដែលជារឿយៗនាងតែងតែត្រូវអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងពីអាជីពការងារក៏ដូចជាជីវិតផ្ទាល់ខ្លួន ជាពិសេសគឺសម្រស់ដ៏ចែងចាំងរបស់នាង ព្រោះនាងមានស្បែកសក្បុសដូចព្រិល។
ថ្មីៗនេះ នាថ្ងៃទី២៧ខែមករាឆ្នាំ២០២៥ កន្លងទៅ So Hee បានចូលរួមកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Dior ធ្វើឡើងនាទីក្រុងប៉ារីស ប្រទេសបារាំង មានឈ្មោះថា Dior Winter 2025-2026 Fashion Show ដោយនាងបានបង្ហាញខ្លួនជាមួយនឹង ការតុបតែងខ្លួនដ៏ស្រស់ស្អាត។
ក្នុងនោះ So Hee បានពាក់អាវកាក់វាលក្លៀកពណ៌ខ្មៅ និងខោខោប៊យពណ៌ខ្មៅ គ្របពីលើដោយអាវខោប៊យពណ៌សលាយខ្មៅ និងបានទម្លាក់សក់ខ្មៅរបស់នាងយ៉ាងស្រស់ស្អាត ប៉ុន្តែអ្នកគាំទ្រចាប់អារម្មណ៍ការតុបតែងមុខរបស់នាងណាស់គឺនាងបានផាត់មុខពណ៌រាងទឹកក្រូច។ យ៉ាងណាមិញ រូបភាពជាច្រើនរបស់ So Hee កំពុងត្រូវគេចាប់អារម្មណ៍ខ្លាំង ដោយសារតែសម្រស់របស់នាងពិតៗនៅខាងក្រៅ នៅតែស្រស់ស្អាតនិងលេចធ្លោ ជាពិសេសស្បែកមុខរបស់នាងនៅតែភ្លឺចែងចាំង ហើយផ្ទៃមុខនាងក៏សម៉ដ្ឋខៃរលោងគ្មានមុន បើទោះបីជារូបភាពទាំងនេះមិនត្រូវបានកែកុនឬ Edit ថែមក៏ដោយ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]