កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងដ៏ល្បីល្បាញដែលទោះនាងបានចាកចេញពីផលិតកម្ម YG ហើយក្ដី តែសន្ទុះនៃការគាំទ្ររបស់នាងនៅតែភ្លូកទឹកភ្លូកដី ហើយមិនថាទៅណាមកណាក៏ Jennie តែងតែទទួលការចាប់អារម្មណ៍។
ថ្មីៗនេះនាថ្ងៃទី៣០ខែមករា ក្រៅពីបានចូលរួមក្នុងកម្មវិធីដើរម៉ូតរៀបចំឡើងដោយម៉ាកយីហោ Chanel នាទីក្រុងប៉ារីសហើយ Jennie ក៏បានចូលរួមកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Jean Paul Gaultier Houte Couture By Ludovic de Saint Sernin Spring/Summer 2025 ដោយមានការស្វាគមន៍និងចាប់អារម្មណ៍ខ្លាំងណាស់។
ក្នុងនោះ Jennie បានតែងខ្លួនបែបនារីអភិជនស្រគត់ស្រគុំតែលាយភាពស៊ិចស៊ីបន្តិចជាមួយនឹងរ៉ូបពណ៌មាស ដៃខ្លី តែបញ្ចេញគល់ទ្រូងយ៉ាងទាក់ទាញ ដែលជារ៉ូបសម្រុងដល់កជើង ហើយក្រៅពីនោះនាងក៏បានផាត់មុខបែបស្រគត់ស្រគុំ និងទម្លាក់សក់ មើលទៅពិតជាស្រស់ស្អាតដូចកូនស្រីអភិជនអ៊ីចឹង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]