កម្សាន្ត៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់ Im Yoona ដែលជាតារាចម្រៀងនិងតារាសម្ដែងស្រីដ៏ល្បីឈ្មោះ ដែលនាងជាសមាជិកក្រុម Girls' Generation ក៏ដូចជាតួឯកស្រីក្នុងរឿងភាគ "អូនជាបេះដូងបង" ដោយដើរតួជា ចាង ស៊ីប៊ីយុ ផងដែរ។
ថ្មីៗនេះកាលពីថ្ងៃទី៣០ខែមករា Yoona បានធ្វើដំណើរទៅទីក្រុងប៉ារីស ដើម្បីចូលរួមកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Valentino Haute Show ដែលនាងជាអ្នកតំណាង។ ក្នុងនោះ Yoona នៅតែបានបញ្ចេញសម្រស់ដ៏ស្រស់ស្អាតនិងស្រគត់ស្រគុំសុភាពដូចរាល់ដង។
ប៉ុន្តែឈុតនៅលើដងខ្លួននាងបែរជាត្រូវ អ្នកគាំទ្ររិះគន់ថាវាពិតជាមិនសមនឹងនាងសោះ មើលទៅដូចគ្មានត្រង់ណាស្អាត ដោយសារ Yoona បានធ្វើសក់រាងរួញៗ ទម្លាក់សងខាង និងស្លៀករ៉ូបពណ៌ទឹកដោះគោ ក្រឡាអុចពងជីងចក់ជាមួយនឹងអាវរងាដៃវែង ពណ៌ខ្មៅ ព្រមជាមួយស្រោមជើងវែង និងកាបូប Valentino ។ ទោះបីនាងមើលទៅស្រស់ស្អាតលើការតុបតែងមុខមាត់ក៏ដោយ ក៏អ្នកគាំទ្រគិតថា រ៉ូបនិងអាវដៃវែងដែលនាងស្លៀកពិតជាមិនសមនឹងនាងទេ និងបានចោទថាខាងកម្មវិធីធ្វើបាបនាងឲ្យស្លៀកពាក់មិនសមនឹងការតែងខ្លួន៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]