កម្សាន្ត៖ តារាសម្ដែងស្រី Liu Yifei បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ពេលទទួលពានរង្វាន់ តារាសម្ដែងឆ្នើមប្រចាំឆ្នាំ នៅកម្មវិធី CMG Chinese TV Drama Awards លើកទី៣ កាលពីថ្ងៃទី ២៩ ខែមករា កន្លងទៅនេះ។

 Liu Yifei 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេហទំព័ររបស់អ្នករៀបចំកម្មវិធី ក៏បាននិយាយអំពីសមិទ្ធិផលរបស់ Liu Yifei ថា «ជាមួយនឹងសមត្ថភាពសម្តែងដ៏សម្បូរបែបរបស់នាង និងភាពវៃឆ្លាត Liu Yifei បានបង្ហាញយ៉ាងរស់រវើកនូវតួនាទីជា Huang Yimei ដែលជាស្ត្រីមានសេរីភាព មានទំនុកចិត្ត និងក្លាហានក្នុងការស្វែងរកស្នេហា។ សូមអបអរសាទរចំពោះ Liu Yifei ដែលបានឈ្នះតំណែងជាតារាសម្តែងប្រចាំឆ្នាំ»។

 Liu Yifei 

មិនត្រឹមតែប៉ុណ្ណោះ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង Liu Yifei បានបង្ហោះរូបថតដែលខ្លួនទទួលបានពានរង្វាន់ ក្នុងឈុតពណ៌ខ្មៅយ៉ាងឆើតឆាយ តុបតែងដោយគ្រឿងអលង្កាប្រណីត និងបង្ហាញពីអារម្មណ៍របស់នាង នៅពេលត្រូវបានគេទទួលស្គាល់។ ខណៈនៅលើបណ្ដាញសង្គម ទស្សនិកជនជាច្រើន បានបញ្ចេញមតិ បង្ហាញពីក្តីស្រលាញ់ អបអរសាទរ ចំពោះតារាស្រីរូបនេះ ក៏ដូចជាបានសរសើរពីសមត្ថភាព និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 
 Liu Yifei 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]