កម្សាន្ត៖ តារាសម្ដែងស្រី Marian Rivera បានចេញមកបង្ហាញខ្លួន ជាមួយនឹងភាពទាក់ទាញរបស់នាង ដោយមានការផ្លាស់ប្តូរយ៉ាងពិសេស និងទទួលបានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់អ្នកគាំទ្រ។
ថ្មីៗនេះ តារាសម្ដែងស្រី Marian Rivera បានបង្ហាញវត្តមាន នៅក្នុងព្រឹត្តិការណ៍មួយ ដើម្បីចុះកិច្ចសន្យាជាមួយម៉ាកយីហោមួយ ខណៈដែលតារាស្រីរូបនេះ ត្រូវបានគេឃើញស្លៀករ៉ូបគ្មានខ្សែ និងបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ដោយសារម៉ូដសក់ប្រវែងស្មារបស់នាង។ ការលេងស្ទាយ៍សក់នេះ របស់ Marian បានធ្វើឲ្យនាងមើលទៅក្មេងជាងវ័យ និងគួរឲ្យចាប់អារម្មណ៍។
កាលពីមុនមក Marian បានកាត់សក់វែងជាច្រើនដង ហើយអ្នកគាំទ្របានសរសើរនាងយ៉ាងច្រើន។ បើប្រៀបធៀបរូបភាពបច្ចុប្បន្នរបស់ Marian Rivera ជាមួយនឹងកាលពី ១២ ឆ្នាំមុន ពួកគេបាននិយាយថា អ្នកម្តាយកូនពីរនាក់រូបនេះ មិនមានអ្វីផ្លាស់ប្តូរច្រើននោះទេ គឺនៅតែមានភាពស្រស់ស្អាត មានមន្តស្នេហ៍ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]