កម្សាន្ត៖ Jisoo គឺជាតារាចម្រៀងសមាជិកក្រុមចម្រៀងនារី BLACKPINK ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានអ្នកគាំទ្រមកពីជុំវិញពិភពលោកចាំតាមដានសកម្មភាពរបស់នាងទាំងលើឆាកសម្ដែង និងក្រោយឆាក។

Jisoo 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយផុតកុងត្រាជាមួយផលិតកម្ម YG មក Jisoo បានជ្រកកោនក្រោមផលិតកម្ម BLISOO របស់នាងនិងបងប្រុសរបស់នាង ដោយឥឡូវនេះ Jisoo កំពុងផ្ដោតលើការសម្ដែងរឿងដូចជា "Newtopia" និង "Monthly Boyfriend" ។

Jisoo 

ស្របពេលសមាជិកទាំងបីនាក់ទៀតសុទ្ធតែបានបញ្ចេញចម្រៀងថ្មីនោះ ឥឡូវនេះ Jisoo ក៏បានប្រកាសដែរថានាងនឹងចេញបទចម្រៀងថ្មីគឺអាល់ប៊ុមខ្នាតតូចដំបូងរបស់នាងតាំងពីចាកចេញពី YG មានឈ្មោះថា "AMORTAGE" ដែលក្នុងនោះភ្ជាប់ជាមួយនឹងរូបភាព Jisoo ថតបែបលើកដៃឡើងលើ ដោយពាក់អាវរោមសត្វកក្អមវាលក្លៀក ពាក់កណ្ដាល​​​ខ្លួនជាមួយនឹងខោ ជាមួយនឹងការផាត់មុខយ៉ាងស៊ិចស៊ីនិងមើលទៅកាច និងពាក់ក្រវិលកង ដែលជាស្ទាយ៍មួយប្លែកថ្មី ខុសពីរូបភាពជាព្រះនាងទន់ភ្លន់របស់នាង។ អាល់ប៊ុមខ្នាតតូច "AMORTAGE" នេះនឹងចេញនាថ្ងៃទី១៤ខែកុម្ភៈ នេះហើយ៕

Jisoo 
Jisoo 
Jisoo 
រូបភាព​​​ថ្មីរបស់ Jisoo 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]