កម្សាន្ត៖ របស់តារាចម្រៀងប្រុស លោក Justin Bieber បានទាញយកចំណាប់អារម្មណ៍ ពេលបង្ហាញខ្លួននៅញូវយ៉កកាលពីថ្ងៃទី ២៩ ខែមករា ជាមួយនឹងរូបរាងបែបនឿយហត់ បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភអំពីសុខភាពរបស់លោក។
តារាចម្រៀង លោក Justin Bieber ត្រូវបានគេឃើញតែម្នាក់ឯង នៅតាមផ្លូវកាល ពីថ្ងៃពុធ កន្លងទៅនេះ។ តារាប្រុសរូបនេះ បានកោរសក់ខ្លី ហើយស្លៀកសម្លៀកបំពាក់បែបរលុងៗ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ រូបលោក មើលទៅហាក់មានភាពតានតឹង និងក្រៀមក្រំ។
មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពី រូបថតថ្មីរបស់ Justin Bieber ត្រូវបានបង្ហោះនៅលើ Dailymail មានមតិជាច្រើន បានសម្តែងការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់តារាចម្រៀងរូបនេះ។ មតិខ្លះ បានបង្ហាញក្តីសង្ឃឹមថា Justin នឹងទទួលបានជំនួយ ហើយគ្រួសាររបស់លោក នឹងជម្នះការលំបាកនេះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]