កម្សាន្ត៖ តារាសម្ដែង លោក Ben Affleck និង អតីតភរិយា Jennifer Garner ត្រូវបានគេរាយការណ៍ថា បានចំណាយពេលជាមួយគ្នាច្រើនជាងពេលណាៗទាំងអស់ ចាប់តាំងពី លែងលះគ្នា។
តារាសម្តែង លោក Ben Affleck ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីរបស់ តារាចម្រៀងស្រី Jennifer Lopez បន្ទាប់ពីប្រកាសដាក់ពាក្យលែងលះគ្នា កាលពីឆ្នាំមុន និង អតីតភរិយាម្នាក់ទៀត ដែលជាតារាសម្តែង Jennifer Garner ពេលនេះ បានបង្ហាញខ្លួនជាមួយគ្នាជាញឹកញាប់។
ប្រភពមួយបានចែករំលែកជាមួយ Page Six ថា ជាពិសេស បន្ទាប់ពីការបែកគ្នា របស់ Ben ពី Jennifer Lopez និងជាមួយនឹងស្ថានភាពភ្លើងឆេះព្រៃនៅ Los Angeles រូបលោក និងអតីតភរិយា Jennifer Garner បានពឹងពាក់គ្នាទៅវិញទៅមក។ អ្នកទាំងពីរ មានទំនាក់ទំនងស្និទ្ធស្នាលខ្លាំង ដោយចិញ្ចឹមកូនបីនាក់រួមគ្នា ទៀតផង។
យោងតាមប្រភពដដែល បានបង្ហាញថា តារាសម្តែងទាំងពីររូបនេះ បាននិយាយថា មិនមែនគូស្នេហ៍ទាំងអស់ គឺអាចចុះសម្រុងនឹងគ្នានោះទេ បន្ទាប់ពីលែងលះគ្នា ហើយពួកគេមានអារម្មណ៍ដឹងគុណខ្លាំងណាស់ ក្នុងការរក្សាទំនាក់ទំនងដ៏ល្អមួយនេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]