កម្សាន្ត៖ Victoria ដែលជាភរិយារបស់ អតីតកីឡាករបាល់ទាត់ លោក David Beckham និងកូនៗ របស់នាង Romeo, Cruz និង Harper បានគាំទ្រ Beckham នៅក្នុងការចាប់ផ្តើមយុទ្ធនាការ ខោទ្រនាប់ សម្រាប់ម៉ាក Boss កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ។
ក្នុងនោះដែរ គេក៏បានឃើញថា Kim Turnbull និង Jackie Apostel ដែលជាមិត្តស្រីរបស់ Romeo Beckham និង Cruz Beckham ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយរបស់ David Beckham ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ David Beckham និងភរិយារបស់លោក បង្ហាញពីក្ដីស្រលាញ់នៅក្នុងព្រឹត្តិការណ៍នោះ។ មុនពេលចេញលក់នេះ រូបលោកបានទាក់ទាញចំណាប់អារម្មណ៍ ពេលបង្ហោះវីដេអូបង្ហាញរាងស្អាត ក្នុងការផ្សាយពាណិជ្ជកម្មខោទ្រនាប់។ ជាពិសេស Victoria ក៏បានឆ្លៀតយកឱកាសផ្សព្វផ្សាយ ការរចនានាពេលខាងមុខរបស់នាង ខណៈដែលកំពុងជួយគាំទ្រស្វាមី ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]