កម្សាន្ត៖ តារាចម្រៀងស្រីវ័យ ៥៥ ឆ្នាំ Jennifer Lopez ត្រូវបានហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ជាមួយនឹងរ៉ូបដែលនាងបានបង្ហាញ ពេលចូលរួមក្នុងពិធីជប់លៀង Pre-Grammy Awards កាលពីល្ងាចថ្ងៃទី ១ ខែកុម្ភៈ កន្លងទៅនេះ។

ក្នុងនោះដែរ តារាចម្រៀងស្រី Jennifer Lopez បានចេញមកលេងស្ទាយ៍ ដោយបានពាក់រ៉ូបពណ៌ស្វាយបែបតឹងណែន វាលខ្នង និងវាលទ្រូង បង្អួតរាងសិ.ច.ស៊ីរបស់ខ្លួន។ តារាចម្រៀងរូបនេះ ថែមទាំងបានលើកសម្រស់នាង ជាមួយនឹងខ្សែកពេជ្រ និងក្រវិលធំ។

នៅក្នុងព្រឹត្តិការណ៍ដែលប្រារព្ធឡើងដោយ Recording Academy នៅទីក្រុង Los Angeles មួយថ្ងៃមុនកម្មវិធី Grammy Awards តារាចម្រៀងស្រី Jennifer Lopez បានចូលរួមជាមួយតារាជាច្រើន។ យ៉ាងណាមិញ Jennifer មានទំនាក់ទំនងយ៉ាងសប្បាយរីករាយជាមួយ មិត្តរួមការងារ និងបានចែករំលែកពេលវេលាដ៏គួរឱ្យចាប់អារម្មណ៍នៅលើ Instagram ទៅកាន់អ្នកគាំទ្រ របស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]