កម្សាន្ត៖ កាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៥កន្លងទៅនេះ ពិធីទទួលពានរង្វាន់ Grammy ឆ្នាំ២០២៥ ដែលជាការប្រារព្ធពិធីលើកទី៦៧ បានធ្វើឡើងដោយមានការចូលរួមពីសំណាក់តារាចម្រៀងជាច្រើននាក់។ ក្នុងនោះ តារាចម្រៀង Pop ដ៏ល្បីគឺ Taylor Swift ក៏បានចូលរួមក្នុងកម្មវិធីនេះដែរដោយនាងធ្វើជាអ្នកប្រកាសពានរង្វាន់ Grammy ទៀតផង។

Taylor Swift 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធីនេះគឺពិតជាធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងណាស់ ដោយសារតែស្ទាយ៍នៃការតុបតែងខ្លួនរបស់នាង។ Taylor Swift បានចេញមកបង្ហាញខ្លួនលើកម្រាលព្រំក្រហម Grammy ជាមួយនឹងរ៉ូបខ្លីពណ៌ក្រហមចែងចាំង និងភ្លឺផ្លេក ដែលជាប្រភេទរ៉ូបដៃមួយ ខើចខ្លីត្រឹមពាក់កណ្ដាលផ្លូវ ដោយភ្លៅម្ខាងនោះជារបៀបស្ទាយ៍គួចឡើងលើ ហើយនាងក៏បានពាក់ខ្សែរឹតភ្លៅអក្សរ "T" ដែលគេគិតថាវាជាអក្សរតំណាងឲ្យមិត្តប្រុសរបស់នាងគឺ Travis Kelce ផងដែរ។

Taylor Swift 

ចំណែកការផាត់មុខនិងធ្វើសក់វិញ គឺ Taylor Swift បានលាបក្រែមក្រហមជានិមិត្តសញ្ញារបស់នាង ព្រមជាមួយការគូសភ្នែកបែប smoky eyes និងធ្វើសក់មូររួញទឹករលកផ្នត់ធំៗនិងដាក់សក់សេះពីមុខ ធ្វើឲ្យនាងមើលទៅស្រស់ស្អាតដូចតុក្កតាបាប៊ី៕  

Taylor Swift 
Taylor Swift 
Taylor Swift 
រូបភាព​​​ថ្មី​​​របស់ Taylor Swift 
រូបភាព​​​ថ្មី​​​របស់ Taylor Swift 
រូបភាព​​​ថ្មី​​​របស់ Taylor Swift 
រូបភាព​​​ថ្មី​​​របស់ Taylor Swift 
រូបភាព​​​ថ្មី​​​របស់ Taylor Swift 
រូបភាព​​​ថ្មី​​​របស់ Taylor Swift 
រូបភាព​​​ថ្មី​​​របស់ Taylor Swift 
រូបភាព​​​ថ្មី​​​របស់ Taylor Swift 

ប្រភព៖: soapcentral

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]