TECNO Mobile ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយ មានប្រតិបត្តិការជាង ៧០ ប្រទេស ដែលបានធ្វើឲ្យកក្រើកទីផ្សារប្រទេសកម្ពុជា និងទទួលបានការគាំទ្រពីសំណាក់អតិថិជនទូទៅ ជាពិសេសលើស៊េរី SPARK ដោយហេតុដូច្នេះហើយទើប TECNO នាំយកម៉ូឌែលថ្មីមួយទៀត មានតម្លៃសមរម្យស៊េរី TECNO SPARK ចូលមកទីផ្សារប្រទេសកម្ពុជា បន្ថែមទៀតនោះគឺ TECNO SPARK 30 5G ។
TECNO SPARK 305G គឺជាស្មាតហ្វូនលេងហ្គេមល្អបំផុត និងដំបូងគេបំផុតត្រកូល SPARK របស់ TECNO ដែលមានបំពាក់បន្ទះឈីប 5G ល្អបំផុត តម្លៃក្រោម 200 ដុល្លារ និង ធានាប្រើប្រាស់បានរលូនយ៉ាងតិច 5 ឆ្នាំដោយមិនធ្លាក់ល្បឿនម៉ាស៊ីន ប្រើប្រាស់ដោយមានទំនុកចិត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទះឈីប 5G និង ធានាប្រើប្រាស់បានរលូនយ៉ាងតិច 5 ឆ្នាំ
TECNO SPARK 30 5G បំពាក់ដោយបន្ទះឈីប MediaTek MediaTek Dimensity 6300 5G processor ផ្តល់បទពិសោធន៍ល្អដល់ក្នុងការលេងហ្គេម ដំណើរការកាន់តែរលូនក្នុងការបើកកម្មវិធីច្រើនក្នុងពេលតែមួយ និងសេវាខ្លាំងនៅតាមខេត្ត រឺជនបទប្រើប្រាស់លេងហ្គេមមិនបាច់ភ័យ
ដោយមិនធ្លាក់ល្បឿនម៉ាស៊ីនដែលសាកសមបំផុតសម្រាប់អ្នកដែលមិនចង់ផ្លាស់ប្តូរស្មាតហ្វូនច្រើន។
ស្មាតហ្វូននេះផ្តល់អ្នកនូវដំណើរការដ៏មានស្ថេរភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាមួយថាមពលថ្មធំ ទំហំផ្ទុកធំ និងកម្លាំងម៉ាស៊ីនលឿនជាងមុន ដែលមានថាមពលថ្មធន់ប្រើបា្រស់បានយូររហូត 4ឆ្នាំ ធានាគុណភាពថ្ម ៨០ភាគរយឡើង បន្ទាប់ពីសាកបញ្ចូល១០០០ដង ។ SPARK 30 5G ផ្តល់ឲ្យនូវកម្លាំងសាកលឿន ១៨វ៉ាត់។ វាក៏មានជម្រើសទំហំផ្ទុកធំរហូតដល់ 256GB+16G (RAM តម្លើង 8 GB) ។
រចនារូបរាងដ៏ទាន់សម័យ
ស្មាតហ្វូនថ្មីនេះរចនាជាពិសេស សម្រាប់ត្រកូល TECNO SPARK 30 Series មានលក្ខណៈពិសេស ដែលខ្នងក្រោយរលោង និង មានកាមេរ៉ារចនាឡើងជារង្វង់ធំ ធ្វើឲ្យចាប់កាន់បានងាយស្រួលក្នុងពេលថតរូប ជាមួយតួខ្លួនស្តើងបំផុត SPARK 30 5G ដែលងាយស្រួលក្នុងការចាប់កាន់។
TECNO SPARK 30 5G ទាំងអស់សុទ្ធតែបានបំពាក់ បច្ចេកវិទ្យាការពារជម្រាបទឹក IP54 ដូចជាទឹកភ្លៀង ការកំពប់ទឹកលើ ដែលប្រើប្រាស់បានយូរ ផ្តល់គុណសម្បត្តិជាច្រើនដល់អ្នកប្រើប្រាស់
ជាមួយវិញ្ញាបនបត្របញ្ជាក់ភាពធន់ពីTÜV Rheinland ។
អេក្រង់ល្បឿន 120Hz
SPARK 30 5G បង្កើតកន្លែងកម្សាន្តដ៏សម្បូរបែបសម្រាប់អ្នកប្រើប្រាស់ តាមរយៈសម្លេង និងរូបភាពដ៏រដ៏រស់រវើក។ SPARK 30 5G ដែលមានអេក្រង់ទំហំ 6.67 អ៊ីញដ៏អស្ចារ្យជាមួយនឹង 120Hz refresh rate
នៅលើ SPARK 30 5G ផ្តល់នូវបាសបំពងសម្លេង ២គ្រាប់ ជាមួយនឹង Volume Plus 2.0 ដែលធ្វើឲ្យ SPARK 30 5G ជាស្មាតហ្វូនដែល ផ្តល់នូវកម្រិតសម្លេងកាន់តែច្បាស់ដល់ទៅ 300%និងសម្លេងគុណភាពល្អប្រសើរ សម្រាប់ការលេងហ្គេម និងទស្សនាវីដូអូកម្សាន្តនានា។
លើសពីនេះ SPARK 30 5G ក៏ត្រូវបានបំពាក់ជាមួយមុខងារបញ្ជាពីចម្ងាយ Infrared Remote Control សម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះចំនួន 15 ប្រភេទ ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ កង្ហា និង ឧបករណ៍អេឡិចត្រូនិក ជាច្រើនផ្សេងទៀត ដែលធ្វើឲ្យជីវិតប្រចាំថ្ងៃកាន់តែទំនើប។
នៅលើកាមេរ៉ាខាងមុខ SPARK 30 5G មានកាមេរ៉ាមេទំហំ 108 MP Ultra large Sensor។ ទន្ទឹមនឹងនេះ កាមេរ៉ាខាងមុខទំហំ 8MP ជាមួយនឹង Glowing Selfie។
វាបំពាក់ដោយបច្ចេកវិទ្យាថ្មី ដំណើរការបន្ទះឈីប 5G និងលឿនជាងមុន កាមេរ៉ាខ្លាំងជាងមុន និងសមត្ថភាពថ្មល្អ
ជាងមុន ដែលមានប្រព័ន្ធការពារ IP54 ជាស្មាតហ្វូនលេងហ្គេមល្អបំផុត តម្លៃក្រោម 200ដុល្លារ។
TECNO SPARK 30 5G ជាមួយជម្រើសទំហំផ្ទុក៖
- 128GB+12GB* (RAM តម្លើង 6 GB) មានតម្លៃពិសេសត្រឹមតែ $159
- 256GB+16G* (RAM តម្លើង 8 GB) មានតម្លៃពិសេសត្រឹមតែ $179
គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក ។
សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]
ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]