កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងនិងតារាសម្ដែង ដ៏ល្បីឈ្មោះម្នាក់ក្នុងវិស័យសិល្បៈ ហើយនាងមិនត្រឹមតែមានទេពកោសល្យទេ តែនាងក៏មានទាំងសម្រស់ទន់ភ្លន់ស្រគត់ស្រគុំបែបព្រះនាង។

Jisoo 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jisoo 

ថ្មីៗនេះ ក្រោយចាកចេញពីផលិតកម្ម YG Entertainment មក Jisoo បានជ្រកកោនក្រោមផលិតកម្ម BLISOO របស់នាងនិងបងប្រុសហើយនាងក៏បានប្រកាសចេញអាល់ប៊ុមខ្នាតតូចថ្មីសន្លាងមួយឈ្មោះថា "AMORTAGE" ដែលមានបទចម្រៀងជាច្រើន។

អាល់ប៊ុម "AMORTAGE"

យ៉ាងណាមិញ Jisoo ទើបតែទម្លាក់រូបភាពថ្មីមួយសម្រាប់អាល់ប៊ុមរបស់នាង ដែលរូបភាពថ្មីនេះ Jisoo តែងខ្លួនប្លែកណាស់ជាមួយនឹងការធ្វើសក់អ៊ុតរួញផ្នត់តូខច ជាមួយនឹងរ៉ូបខោប៊យពណ៌ខៀបវសម្រុងពាក់កណ្ដាលភ្លៅ និងផាត់មុខស្ទាយ៍ស៊ិចស៊ី ជាមួយនឹងការគូសភ្នែកបែប Smoky Eyes ធ្វើឲ្យនាងមើលទៅកាចតែស៊ិចស៊ីអង្រួនចិត្ត៕

រូបភាពថ្មីរបស់ Jisoo 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]