កម្សាន្ត៖ លោក DJ Koo ដែលជាស្វាមីរបស់តារាសម្តែងស្រី Barbie Hsu បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ អំពីស្ថានភាពបច្ចុប្បន្នបន្ទាប់ពី ការស្លាប់របស់ភរិយាខ្លួន។

កាលពីថ្ងៃទី ៣ ខែកុម្ភៈ ក្នុងការហៅទូរស័ព្ទរយៈពេលខ្លីជាមួយ Daily Sports លោក DJ Koo បានបញ្ជាក់ព័ត៌មានដ៏សោកសៅថា «វាមិនមែនជាព័ត៌មានក្លែងក្លាយទេ»។ បើតាមអ្នកយកព័ត៌មានបានឲ្យដឹងថា សំឡេងរបស់ DJ Koo ពិតជាកំសត់ និងឈឺចាប់ខ្លាំងណាស់។

គួរបញ្ជាក់ផងដែរ លោក DJ Koo បានជួប Barbie Hsu ម្តងទៀត បន្ទាប់ពី ការណាត់ជួបកាលពី ២០ ឆ្នាំមុនេះ បន្ទាប់ពីនាងបានលែងលះប្តីដំបូងរបស់នាង។ អ្នកទាំងពីរ បានចុះហត្ថលេខារៀបការ នៅឆ្នាំ២០២២ ហើយបន្ទាប់មក ក៏បានរស់នៅតៃវ៉ាន់។ នៅក្នុងបទសម្ភាសន៍ជាមួយ Daily Sports កាលពីខែកញ្ញាឆ្នាំមុន DJ Koo តែងតែបង្ហាញពីក្តីស្រលាញ់ ចំពោះគ្រួសាររបស់នាង រួមទាំងប្រពន្ធ ព្រមទាំងកូនពីរនាក់របស់នាង ផងដែរ។ យ៉ាងណាមិញ ក្រោយពីបានដឹងដំណឹងមួយនេះ នៅលើបណ្ដាញសង្គមកូរ៉េ មនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងសម្ដែងការសោកស្ដាយចំពោះ DJ Koo ផងដែរ ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]