កាល់តិច ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈដ៏មានគុណភាពឈានមុខគេមួយនៅកម្ពុជាអស់រយៈពេលជាង២៥ឆ្នាំ បានប្ដេជ្ញាចិត្តក្នុងការផ្ដល់ជូននូវភាពល្អឥតខ្ចោះ ទាំងផលិតផល និងសេវាកម្ម ក្នុងនោះអ្វីដែលសំខាន់បំផុតគឺ ការធានាគុណភាពប្រេង ការធានាបរិមាណ និងទូចាក់ប្រេងកម្រិតស្តង់ដារ។ ដូច្នេះហើយ កាល់តិច ខេមបូឌា បានរៀបចំនូវយុទ្ធនាការមួយរយៈពេលបីខែសម្រាប់ការត្រួតពិនិត្យ នៅគ្រប់ស្ថានីយប្រេងឥន្ធនៈកាល់តិចទាំងអស់ទូទាំងប្រទេស ដើម្បីធានាបាននូវការអនុលោមទៅតាម

បទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ព្រមទាំងស្តង់ដាររបស់ កាល់តិច ខេមបូឌា ផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ការត្រួតពិនិត្យគុណភាពប្រេង

ប្រេងឥន្ធនៈរបស់កាល់តិច ខេមបូឌា ផលិតឡើងដោយបច្ចេកវិទ្យា Techron® ជាសារធាតុបន្ថែមដែលជួយកាត់បន្ថយការកកិត ជួយលាងសម្អាតម៉ាស៊ីនយានយន្តរបស់លោកអ្នក និងការពារកុំឱ្យមានកំណកនៅផ្នែកសំខាន់ៗនៃម៉ាស៊ីនយានយន្តរបស់លោកអ្នក។ មុខងារទាំងអស់នេះជួយឱ្យម៉ាស៊ីនយានយន្តរបស់លោកអ្នកមានថាមពលខ្លាំង ជួយកាត់បន្ថយផ្សែង ជួយសន្សំសំចៃប្រេង ធ្វើឱ្យម៉ាស៊ីនដំណើរការល្អ ហើយយានយន្តរបស់

លោកអ្នកក៏អាចធ្វើដំណើរបានកាន់តែឆ្ងាយ។

រូបភាព

ការត្រួតពិនិត្យបរិមាណប្រេង

កាល់តិចមានឆន្ទៈក្នុងការធានាថា អតិថិជនទាំងអស់នឹងទទួលបាននូវបរិមាណដែលពួកគាត់ចំណាយ។ ដំណើរការក្រិតតាមក្បួនខ្នាតយ៉ាងហ្មត់ចត់អាចធានាបាននូវការចាក់ប្រេងដ៏ត្រឹមត្រូវ ដូច្នេះអតិថិជនអាចបើកបរប្រកបដោយទំនុកចិត្ត ដោយដឹងថាពួកគាត់កំពុងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ពីប្រេងឥន្ធនៈ។

រូបភាព

ការត្រួតពិនិត្យទូចាក់ប្រេងកម្រិតស្តង់ដារ

ទូចាក់ប្រេងទាំងអស់នៅស្ថានីយកាល់តិច តែងតែត្រូវបានត្រួតពិនិត្យ និងថែទាំជាប្រចាំ ដើម្បីធានាទៅលើដំណើរការ និងសុវត្ថិភាពយ៉ាងល្អបំផុត។ ទូចាក់ប្រេងនីមួយៗបានឆ្លងកាត់ការក្រិតតាមក្បួនខ្នាតយ៉ាងទៀងទាត់ និងប្រកាន់ខ្ជាប់នូវលក្ខណៈបច្ចេកទេសដ៏តឹងរ៉ឹង ស្របតាមបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល។

ដើម្បីធានាបន្ថែមដល់អតិថិជនពីការប្តេជ្ញាចិត្តរបស់ខ្លួនទៅលើគុណភាព ស្ថានីយកាល់តិចទាំងអស់ដែលបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ នឹងបង្ហាញនូវវិញ្ញាបនបត្របញ្ជាក់ពីការត្រួតពិនិត្យនិងទទួលស្គាល់។ និមិត្តសញ្ញាដែលបញ្ជាក់ពីគុណភាពនិងទំនុកចិត្តនេះ អាចជួយឱ្យអតិថិជនដឹងច្បាស់ពីជម្រើសរ​បស់ខ្លួន និងជ្រើសរើសស្ថានីយណាដែលស្របតាមស្តង់ដារខ្ពស់បំផុត។

រូបភាព

ជ្រើសយកកាល់តិច មានន័យថាលោកអ្នកកំពុងជ្រើសយកដៃគូដែលផ្តល់អាទិភាពដល់

តម្រូវការរបស់លោកអ្នក ហើយអាចផ្តល់ជូនផលិតផលនិងសេវាកម្មដ៏ពិសេស។

បរិមាណប្រេងគ្រប់ចំណុះ បើកបរបានកាន់តែឆ្ងាយ!

វីដេអូ

ជ្រើសរើសស្ថានីយដែលលោកអ្នកជឿទុកចិត្ត ជ្រើសរើសកាល់តិច!

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]