កម្សាន្ត៖ ជារឿងគួរឲ្យសោកស្ដាយខ្លាំងមែនទែន បន្ទាប់ពីទទួលបានដំណឹងថាតារាសម្ដែងស្រី Barbie Hsu ឬជាតួអង្គ សាន់ឆាយ ក្នុងរឿង "ស្នេហាបួនដួង" បានទទួលមរណភាពត្រឹមអាយុ៤៨ឆ្នាំ កាលពីថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៥កន្លងទៅ។

Barbie Hsu 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Barbie Hsu ក្នុងរឿង F4

មូលហេតុនៃការស្លាប់របស់នាងនោះគឺបណ្ដាលមកពីនាងបានឆ្លងជំងឺផ្ដាសាយធំ និងបណ្ដាលឲ្យរលាកសួត ពេលធ្វើដំណើរទៅវិស្សមកាលនៅជប៉ុន បន្ទាប់ពីចូលរួមពិធីមង្គលការរបស់មិត្តភក្តិ។ ក្រោយការទទួលមរណភាពរបស់នាង អ្នកគាំទ្រក៏ដូចជាសិល្បករជាច្រើនបានចូលរួមសោកស្ដាយនិងរំលែកទុក្ខ ខណៈដែលមិត្តជិតដិតរបស់នាងឈ្មោះ Jia Yongjie បានរៀបរាប់ពីស្ថានភាពរបស់ ស្វាមី Barbie Hsu គឺលោក Koo Jun Yup ឬហៅថា Dj Koo ក្រោយពីដឹងថានាងបានទទួលមរណភាព។

Barbie Hsu 

Jia Yongjie បានទម្លាយថា ភ្លាមៗក្រោយ Barbie Hsu ដាច់ខ្យល់នោះ ស្វាមីនាងបានស្រែកយំយ៉ាងខ្លាំងនិងបានថើបនាងយ៉ាងដិត ហើយបាននិយាយពាក្យលាយ៉ាងទន់ភ្លន់បំផុត។ សម្រែកយំរបស់ Koo Yun Jup ធ្វើឲ្យនាងពិតជាឈឺចាប់ខ្លាំងណាស់។ លោកក៏បាននិយាយថា "បងស្រលាញ់អូន" ទៅកាន់ភរិយា និងនិយាយថាពួកគេនឹងចួបគ្នាម្ដងទៀតបន្ទាប់មកលោក Koo បានឲ្យ Yongjie មើលរូបថត Barbie ជាមួយនឹងលោក។

Barbie Hsu និងស្វាមី 

គួរបញ្ជាក់ផងដែរថា Barbie Hsu ទើបតែរៀបការជាមួយ Dj Koo កាលពីឆ្នាំ២០២២ ក្រោយនាងបានលែងលះជាមួយអតីតស្វាមី Wang Xiaofei ៕  

Barbie Hsu និងស្វាមី 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]