កម្សាន្ត៖ មហាសេដ្ឋី Kim Kardashian បាននាំកូនស្រីដំបូងរបស់នាង ដែលជាកូនជាមួយនឹង លោក Kanye West ទៅមើលកុនកាលពីថ្ងៃអាទិត្យ ខណៈនៅថ្ងៃដដែលនោះ តារារ៉េប Kanye បាននាំភរិយាវ័យក្មេង ស្លៀកពាក់ស្ទើរតែអា..ក្រា...ត..នៅលើកម្រាលព្រំក្រហម ក្នុងកម្មវិធីពានរង្វាន់ Grammy ។

Kim Kardashian
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈប្រភពព័ត៌មាន Kim Kardashian បានពាក់អាវពណ៌ខ្មៅ ស្រោមដៃដែលត្រូវគ្នា និងស្បែកជើងកែងខ្ពស់ ពេលដើរលេងជាមួយកូន។ អ្នកម្ដាយ​​កូន​បួន​នាក់រូបនេះ ​បាន​តុបតែងជាមួយគ្រឿង​សម្អាង​ស្រាលៗ ពាក់់វ៉ែនតា និង​បង្ហាញ​ម៉ូដ​សក់​ខ្លី​យ៉ាងសាមញ្ញ។ កូន​ស្រី​វ័យ១១​ឆ្នាំ​ឈ្មោះ North West ពាក់​អាវ​ Hoodie និង​ខោ​ជើង​វែង។

Kim Kardashian និងកូនស្រី

យោងតាមសារព័ត៌មាន Dailymail ម្តាយ និងកូនស្រី បានដើរចូលរោងកុន នៅហូលីវូដ ដើម្បីមើលរឿង Wicked ។ នៅពេលល្ងាច Kim ក៏បានចំណាយពេលជាមួយកូនប្រុសអាយុ ៩ ឆ្នាំរបស់នាងឈ្មោះ Saint West ។ នាងបានផ្លាស់ប្តូរសម្លៀកបំពាក់ពណ៌សបែបកក់ក្តៅ ហើយនាំកូនប្រុសចេញទៅញ៉ាំអាហារពេលល្ងាច៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]