កម្សាន្ត៖ តារាចម្រៀង លោក Justin Bieber បានចេញមកបង្ហាញវត្តមានដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងសម្លៀកបំពាក់ដ៏ឡូយ ខណៈភរិយារបស់លោក គឺតារាម៉ូដែល Hailey Bieber មើលទៅកាន់តែទាក់ទាញ ពេលទៅដល់ភោជនីយដ្ឋាន ក្នុងទីក្រុង New York នៅល្ងាចថ្ងៃទី ៤ ខែកុម្ភៈ។

ក្នុងនោះដែរ តារាស្រី Hailey បានតុបតែងខ្លួន ដោយបានពាក់អាវស្បែក ស្បែកជើងកែងខ្ពស់ ការតុបតែងមុខបែបស្រាលៗ ហើយសក់របស់នាងត្រូវបានចងយ៉ាងស្អាត។ ចំណែក លោក Justin ដើរតាមពីក្រោយ ដោយស្លៀកពាក់ អាវយឺត និង អាវធំ ។

តារាចម្រៀងវ័យ ៣០ ឆ្នាំរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ ជាញឹកញាប់ ដោយសារតែលេចមុខបែបស្លេកស្លាំង សោកសៅ និងស្រើបស្រាល។ រូបរាងថ្មីរបស់ Justin ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភថា រូបលោកហាក់មានបញ្ហាសុខភាព។ Justin តែងតែចេញទៅក្រៅតែម្នាក់ឯងជាញឹកញាប់ ដែលបង្កឱ្យមានការសង្ស័យពីបញ្ហាអាពាហ៍ពិពាហ៍ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]