ថៃ៖ គឺជាគូស្នេហ៍មួយគូ ដែលអ្នកគាំទ្រជាច្រើន បានតាមដានយ៉ាងជិតស្និទ្ធ ចំពោះ តារាស្រី Bella Ranee និង លោក Will Chawin បន្ទាប់ពីពួកគេទាំងពីរ បានបង្ហើបពីទំនាក់ទំនងស្នេហានឹងគ្នា អស់មួយរយៈ។

ថ្មីៗនេះ ស្រាប់តែមានពេលវេលាដ៏គួរឱ្យស្រលាញ់មួយ ក្នុងថ្ងៃខួបកំណើតក្មួយប្រុស របស់ លោក Will Chawin ដែល Bella Ranee ក៏បានទៅធ្វើពិធីខួបកំណើតមួយនេះ រួមគ្នាជាមួយនឹងឪពុកម្តាយរបស់ខាងប្រុស និងសមាជិកគ្រួសារទាំងមូល ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានការបង្ហាញឃ្លីប ដែលត្រូវបានម្តាយរបស់ Will ថតបាន ធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោ ដោយក្តីរីករាយ នៅពេលដែលបានឃើញ Bella និង Will អង្គុយក្បែរគ្នា ព្រមទាំងសើចនិងញញឹមជាមួយគ្នាយ៉ាងកក់ក្តៅ។ ជាមួយគ្នានេះដែរ ក៏បានធ្វើឲ្យអ្នកគាំទ្រ ចូលមកខមិន ពីភាពផ្អែមល្ហែម យ៉ាងច្រើនចំពោះគូស្នេហ៍ អ្នកទាំងពីរ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]