កម្សាន្ត៖ លោក DJ Koo ដែលជាស្វាមី របស់តារាសម្តែងស្រី Barbie Hsu បាននិយាយថា រូបលោកពិតជាសោកសៅ និងឈឺចាប់ខ្លាំងណាស់ ចំពោះការស្លា.ប់ភ្លាមៗរបស់ប្រពន្ធ ហើយបានប្រគល់មរតកទៅឱ្យម្តាយក្មេករបស់ខ្លួន កាលពីរសៀលថ្ងៃទី ៦ ខែកុម្ភៈ។

 Barbie Hsu 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រយៈពេលបួនថ្ងៃបន្ទាប់ពី ការស្លាប់របស់ តារាស្រី Barbie Hsu លោក DJ Koo បានចែករំលែកអារម្មណ៍របស់ខ្លួន អំពីការបាត់បង់ជាលើកដំបូង នៅក្នុងការបង្ហោះលើ Instagram ដោយបានបង្ហាញថា «ជាដំបូង ខ្ញុំចង់ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកដែលបានកាន់ទុក្ខ Barbie Hsu ។ ខ្ញុំកំពុងជួបប្រទះនូវទុក្ខសោក និងការឈឺចាប់ដែលមិនអាចពិពណ៌នាបាន និងហួសពីការស្មាន។ នេះជាពេលវេលាដ៏សោកសៅមួយ ខ្ញុំគ្មានកម្លាំងនិយាយអ្វីទាំងអស់ ហើយខ្ញុំក៏មិនចង់និយាយអ្វីដែរ»។ DJ Koo បាននិយាយថា ខណៈពេលដែលគ្រួសាររបស់លោកកំពុងឆ្លងកាត់ការបាត់បង់ និងភាពសោកសៅ ក៏មានអ្នកខ្លះបានរិះគន់គ្រួសាររបស់លោក និងធ្វើឱ្យប៉ះពាល់ដល់ស្នេហារបស់ខ្លួន ដែលធ្វើឲ្យលោក សោកស្តាយយ៉ាងខ្លាំង។

DJ Koo

យ៉ាងណាមិញ លោក DJ Koo ក៏បានរៀបរាប់ពីទ្រព្យសម្បត្តិដែលភរិយាបន្សល់ទុកថា «មរតកទាំងអស់នោះ គឺ Barbie Hsu ជាអ្នករកបានដោយញើសឈាម ដើម្បីការពារគ្រួសារជាទីស្រឡាញ់ ដូច្នេះហើយ ខ្ញុំនឹងប្រគល់សិទ្ធិទាំងអស់ជូនម្តាយ»។

 Barbie Hsu និង DJ Koo

ហើយទាក់ទង​នឹង​កូនៗរបស់ភរិយា​ តារាប្រុសរូបនេះ បានលើកឡើងថា «​ចំពោះ​កូនៗ ​ខ្ញុំ​មិន​ឲ្យ​មនុស្ស​អាក្រក់​ណា​មក​ប៉ះពាល់​ទេ កូន​ៗនឹង​ធំ​ឡើង​ដោយ​សុវត្ថិភាព​តាម​វិធានការ​ច្បាប់»។ មិនត្រឹមតែប៉ុណ្ណោះ ឌីជេជនជាតិកូរ៉េរូបនេះ បានសង្កត់ធ្ងន់ថា ពេលវេលាដែលលោកបានចំណាយជាមួយ Barbie Hsu មិនអាចជំនួសដោយអ្វីនៅលើលោកនេះបានទេ នេះជាកាដូដ៏មានតម្លៃ ហើយលោកចង់ការពារអ្វីគ្រប់យ៉ាង ដែលនាងស្រលាញ់បំផុត នេះជារឿងចុងក្រោយដែលលោកគួរធ្វើ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Barbie Hsu 
 Barbie Hsu 
 Barbie Hsu 
 Barbie Hsu 
 Barbie Hsu 
 Barbie Hsu និង DJ Koo
 Barbie Hsu និង DJ Koo
 Barbie Hsu និង DJ Koo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]