កម្សាន្ត៖ កំពូលកីឡាករបាល់ទាត់ លោក Cristiano Ronaldo បានរៀបចំអបអរ ផ្លុំទៀន ដើម្បីប្រារព្ធខួបកំណើតគម្រប់ ៤០ ឆ្នាំរបស់ខ្លួន នៅថ្ងៃទី ៥ ខែកុម្ភៈ ជាមួយនឹងមិត្តស្រី Georgina ក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមក្រុម នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

នៅលើទំព័រផ្ទាល់ខ្លួន របស់ Ronaldo បានបង្ហោះរូបថតពីរសន្លឹក និងបានអរគុណដល់អ្នកគ្រប់គ្នា សម្រាប់ការជូនពរថ្ងៃកំណើត។ មួយក្នុងចំនោមនោះ គឺជារូបថតជាមួយមិត្តស្រីជាទីស្រលាញ់ Georgina Rodriguez ។

រូបថតដែលនៅសល់ គឺជាពេលដែលគូស្នេហ៍តារាបាល់ទាត់រូបនេះ បានឈរជាមួយគ្រួសាររបស់ Ronaldo។ ម្តាយ បងប្អូនស្រីពីរនាក់ ប្អូនប្រុស និងក្មួយៗ មានវត្តមានទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ កូនទាំង ៥ របស់លោក មិនបានបង្ហាញខ្លួន នៅក្នុងរូបថតនោះទេ។ យ៉ាងណាមិញ Ronaldo បានសរសេរនៅក្នុងចំណងជើងថា «ខ្ញុំមានថ្ងៃដ៏អស្ចារ្យជាមួយគ្រួសារ និងមិត្តភក្តិ មិនអាចសុំអ្វីបន្ថែមបានទេ»។

ក្លឹប Al Nassr ក៏បានបង្ហាញរូបថតមួយចំនួនរបស់ Ronaldo ដើម្បីអបអរឈានចូលអាយុថ្មីរបស់លោក នៅលើទីលានជាមួយមិត្តរួមក្រុម ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]