តៃវ៉ាន់៖ យោងតាម Liu Weiqi ដែលជាអ្នកគ្រប់គ្រងតារាស្រី Barbie Hsu បាននិយាយថា អតីតស្វាមីតារាស្រីរូបនេះ ដែលជាអ្នកជំនួញ លោក Wang Xiaofei បានដើរលេងក្រោមភ្លៀង ដើម្បីទទួលបានការអាណិតអាសូរពីប្រជាជន។
នៅល្ងាចថ្ងៃទី ៦ ខែកុម្ភៈ បន្ទាប់ពី DJ Koo បានបង្ហោះអំពីការស្លាប់របស់ភរិយា Liu Wei Qi បានសម្តែងការគាំទ្រចំពោះលោក។ អ្នកគ្រប់គ្រងរូបនេះ បានសរសេរថា៖ «បុរសដែលសុខចិត្តឈរក្បែរ Barbie Hsu និងការពារកូន គឺជាបុរសពិត»។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ កាលពីពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមរបស់ចិន មានការកក្រើកជាខ្លាំង ដោយរូបភាពលោក Wang Xiaofei លុតជង្គង់ក្រោមភ្លៀង បន្ទាប់ពី ដើរពីព្រលានយន្តហោះមកផ្ទះ។ សកម្មភាពរបស់អ្នកជំនួញរូបនេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិត ចំអកលោក ហើយប្រៀបធៀបទៅនឹង "បេក្ខភាពខ្លាំង" សម្រាប់ពានរង្វាន់តារាសម្តែងឆ្នើម Oscar នៅឆ្នាំក្រោយ។
នៅក្នុងរូបថតមួយសន្លឹក ដែលចែកចាយតាមអនឡាញ លោក Wang Xiaofei ត្រូវបានគេមើលឃើញថា កំពុងលុតជង្គង់ក្រោមភ្លៀងធ្លាក់ ដែលគេជឿថា ជាការបង្ហាញពីក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ចំពោះអតីតភរិយា Barbie Hsu ផងដែរ៕
ប្រភព៖ Ngoisao.net, Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]