កម្សាន្ត៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រី Song Hye Kyo កំពុងផ្សព្វផ្សាយរឿងថ្មីរបស់នាង Dark Nuns ដែលក្រៅពីខ្លឹមសារក្នុងភាពយន្ត ការបង្ហាញខ្លួនរបស់តារាស្រីរូបនេះ បានបង្កភាពចម្រូងចម្រាសជាច្រើន លើបណ្ដាញសង្គម។

ក្នុងអំឡុងពេលសកម្មភាពផ្សព្វផ្សាយ Song Hye Kyo បានបង្ហាញខ្លួនជាមួយនឹងរូបរាង បង្ហាញសញ្ញានៃភាពចាស់នៅលើមុខរបស់នាង ខណៈដែលត្រូវបានលើកឡើងថា ជាមួយនឹងម៉ូតសក់វែង Song Hye Kyo មើលទៅស្រស់ស្អាត និងឆើតឆាយ ប៉ុន្តែជាមួយនឹងម៉ូដសក់ខ្លីនេះ នាងមើលទៅចាស់ជាង និងមិនសូវទាក់ទាញ។

មតិជាច្រើននិយាយថា តារាស្រីរូបនេះ ពិតជាហួសសម័យកាល នៃសម្រស់របស់នាងហើយ។ យ៉ាងណាមិញ ក្រៅពីនេះ ក៏មានមតិជាច្រើនចេញមុខការពារ Song Hye Kyo ដោយបានលើកឡើង ដោយសារតែម៉ូដសក់របស់នាង ប៉ុន្តែមុខ និងលក្ខណៈពិសេសរបស់នាង នៅតែស្រស់ស្អាត និងស័ក្តិសមគ្នា។ Song Hye Kyo បានឈានចូលវ័យកណ្តាល ហើយភាពចាស់គឺជៀសមិនរួចនោះទេ។ តារាស្រីរូបនេះ ក៏ទទួលស្គាល់រឿងនេះដែរ ហើយនាងទទួលយកភាពចាស់ទៅតាមធម្មជាតិ ជាជាងធ្វើការវះកាត់កែសម្ផស្ស ដើម្បីរក្សាភាពក្មេងជាងវ័យ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖




















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]