កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez និង គូដណ្តឹង លោក Benny Blanco បានធ្វើដំណើរកម្សាន្តទៅ Disneyland កាលពីថ្ងៃទី ៧ ខែកុម្ភៈកន្លងទៅនេះ ហើយអ្នកទាំងពីរ ក៏បានបង្ហាញភាពស្និទ្ធស្នាល របស់ពួកគេនៅចំពោះមុខអ្នកគាំទ្រជាច្រើន។

តារាចម្រៀងស្រី Selena Gomez បានបញ្ចេញនូវភាពរីករាយ ពេលនាងបានកៀកដៃជាមួយ គូស្នេហ៍ដែលជា ផលិតករតន្ត្រី លោក Benny Blanco ពេលពួកគេដើរលេងជាមួយគ្នា នៅសួនកម្សាន្តដ៏ល្បី។ គូស្នេហ៍មួយគូនេះ បានតុបតែងខ្លួន ដោយស្លៀកសម្លៀកបំពាក់ដែលមានផាសុកភាព ខណៈ Selena បានជ្រើសរើសខោខូវប៊យ អាវវែងពណ៌ខ្មៅ និងស្បែកជើងកវែងក្រាស់ ចំណែកឯ Benny បានមកជាមួយនឹងខោ អាវពណ៌ខៀវស្រាល និងអាវក្រៅ។

ជាពិសេស ពួកគេត្រូវបានអមដោយអង្គរក្សពេញមួយការធ្វើដំណើរកម្សាន្តនេះ។ គូស្នេហ៍របស់ Selena បានបង្ហាញភាពសប្បាយរីករាយ នៅពេលដែលបានលើកសញ្ញាសន្តិភាព នៅចំពោះមុខហ្វូងមនុស្ស ខណៈពេលដែល Selena បានបង្ហាញចិញ្ចៀនពេជ្ររាងពងក្រពើដ៏ភ្លឺស្វាង នៅលើដៃរបស់នាង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]