តៃរ៉ាន់៖ បន្ទាប់ពី តារាសម្ដែងស្រី Barbie Hsu បានទទួលមរណភាព ស្ថានភាពរបស់ស្វាមីនាង លោក Koo Jun Yup ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ខណៈដែល តារាចម្រៀងប្រុសរូបនេះ បានជួបរឿងរន្ធត់ចិត្តជាខ្លាំង ពេលបាត់បង់ភរិយាជាទីស្រឡាញ់ ក្រោយរៀបការបានតែ ៣ឆ្នាំ។

កាលពីថ្ងៃទី ៩ ខែកុម្ភៈ យោងតាមកាសែត Sohu បានរាយការណ៍ថាស្ថានភាពផ្លូវចិត្តរបស់ Koo Jun Yup គឺមិនសូវល្អនោះទេ និងគួរឱ្យព្រួយបារម្ភខ្លាំងណាស់ បន្ទាប់ពី Barbie Hsu បានទទួលមរណភាព។យ៉ាងណាមិញ ក្រោយពី បានយកធាតុរបស់ភរិយា ពីប្រទេសជប៉ុនទៅតៃវ៉ាន់ កាលពីថ្ងៃទី ៥ ខែកុម្ភៈ រូបលោកបានចាក់សោរនៅក្នុងផ្ទះហើយមិនចេញទៅក្រៅអស់រយៈពេលជាច្រើនថ្ងៃ។ សាច់ញាតិ និងមិត្តភ័ក្តិរបស់ Barbie Hsu ត្រូវបន្តទៅមើលអាផាតមិន នៅ Xinyi តៃប៉ិ តៃវ៉ាន់ ដើម្បីពិនិត្យស្ថានភាពរបស់ Koo Jun Yup និងធ្វើពិធីគោរពបូជា និងរំលឹកដល់តារាស្រី ដែលបានស្លាប់។

យោងតាម ប្រភពពីកាសែត 163 បានឲ្យដឹងថា តារាចម្រៀងប្រុសកូរ៉េរូបនេះ មានប្រតិកម្មខ្លាំង មិនយល់ព្រមបញ្ចុះធាតុ Barbie Hsu ដោយប្រើវិធីបូជាសព។ រូបលោកយំយ៉ាងខ្លាំង ហើយបង្ហាញពីបំណងចង់នៅជាមួយប្រពន្ធរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុត Koo Jun Yup ត្រូវតែធ្វើតាមការចង់បានរបស់គ្រួសារ Barbie Hsu។

លើសពីនេះ Kang Won Rae ដែលជា មិត្តរួមក្រុមរបស់ Koo Jun Yup ក្នុងក្រុម CLON ក៏បានបង្ហោះសារបង្ហាញពីស្ថានភាព របស់តារាចម្រៀងកូរ៉េរូបនេះ ថា ស្ថានភាពផ្លូវចិត្តមិនស្ថិតស្ថេរ សោកសៅ និងឈឺចាប់ បន្ទាប់ពី មានការភ្ញាក់ផ្អើលភ្លាមៗ ចំពោះការបាត់បង់ភរិយា នៅលើបណ្តាញសង្គម៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]