កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែបន្តភាពល្បីល្បាញរបស់នាង បើទោះបីជានាងបានចាកចេញពីផលិតកម្ម YG ហើយមកបើកផលិតកម្មLLOUD ដែលជារបស់នាង។

នាងទើបតែបានបញ្ចេញបទចម្រៀងថ្មីចំណងជើងថា "Born Again" ច្រៀងជាមួយនឹង Doja Cat និង Raye ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈដែលនាងក៏ត្រៀមនឹងបញ្ចេញអាល់ប៊ុមថ្មីឈ្មោះថា "Alterego" ផងដែរ។

ថ្មីៗនេះ Lisa ត្រូវបានគេប្រទះឃើញថាបានចេញដើរលេងនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ដោយឃើញនាងដើរចេញពីសណ្ឋាគារ Four Seasons ដោយនាងបានតែងខ្លួនសាមញ្ញ តែស្រស់ស្អាត។ Lisa បានពាក់អាវពណ៌រាងផ្ទៃមេឃស្រាល ដៃវែងនិងខោវែងពណ៌ខ្មៅ និងស្បែកជើងពណ៌ខ្មៅធម្មតា ជាមួយនឹងកាបូប Louis Vuitton ឡើងស្រស់ស្អាត ហើយក្នុងនោះនាងក៏បានតុបតែងមុខឡើងស្រស់ស្អាត៕





Lisa at the Four Seasons in Los Angeles, CA. pic.twitter.com/SIYZixqLgU
— 21 (@21metgala) February 10, 2025
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]