កម្សាន្ត៖ អតីតកីឡាករបាល់ទាត់ លោក David Beckham និងភរិយា Victoria ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីជប់លៀងអាហារពេលល្ងាចនៅឯវិមាន Highgrove របស់ King Charles III នៅល្ងាចថ្ងៃទី ៧ ខែកុម្ភៈ កន្លងទៅនេះ។
យោងតាម កាសែត Daily Mail បានរាយការណ៍ថា David Beckhams គឺជា "ភ្ញៀវដ៏គួរឱ្យភ្ញាក់ផ្អើល" ក្នុងចំណោមតារាល្បីៗ ដែលបានទៅទស្សនាលំនៅដ្ឋានឯកជន របស់ព្រះមហាក្សត្រនៅ Gloucestershire ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងអ៊ីតាលី។ Victoria បានស្លៀករ៉ូបពណ៌សដែលរចនាដោយខ្លួនឯង ដើម្បីចូលរួមពិធីជប់លៀងរបស់រាជវង្ស។
David Beckham បង្ហាញស្នាមញញឹមយ៉ាងភ្លឺស្វាង នៅពេលដែល ខ្លួន និងភរិយា បានជជែកជាមួយស្តេច Charles III ។ អតីតកីឡការរូបនេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសាររាជវង្ស ដោយកាន់តំណែងជាឯកអគ្គរដ្ឋទូតសម្រាប់មូលនិធិរបស់ព្រះមហាក្សត្រតាំងពីឆ្នាំមុន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]