កម្សាន្ត៖ តារាចម្រៀង លោក Justin Bieber ត្រូវបានគេមើលឃើញ បានចាកចេញពីកន្លែងស្ប៉ាមួយ ក្នុងទីក្រុងញូវយ៉ក ក្នុងឈុតងូតទឹកកាលពីចុងសប្តាហ៍ កន្លងទៅ។

តារាចម្រៀងវ័យ ៣០ឆ្នាំរូបនេះ មើលទៅ ហាក់ស្រួលខ្លួន ក្នុងឈុតងូតទឹកមួយ គូជាមួយនឹងខោជើងវែង និងស្បែកជើង ugg។ Justin បានចងអាវរបស់ខ្លួន ដោយប្រុងប្រយ័ត្ន ហើយដាក់ដៃរបស់ខ្លួន នៅក្នុងហោប៉ៅ ដើម្បីរក្សាភាពកក់ក្តៅ ក្នុងអាកាសធាតុត្រជាក់ នៅទីក្រុង New York ។

តារាចម្រៀង លោក Justin Bieber ចូលចិត្តស្លៀកពាក់បែបសាមញ្ញ ហើយជាធម្មតា រូបលោក ហាក់មិនខ្វល់នៅពេលដែលមនុស្សម្នា និយាយដើមអំពីរូបរាងរបស់ខ្លួននោះទេ។
យ៉ាងណាមិញ យោងតាមគេហទំព័រ Dailymail បានឱ្យដឹងថា Justin Bieber បានទៅតែម្នាក់ឯង ខណៈដែលភរិយារបស់ខ្លួន គឺ Hailey Bieber បានចំណាយពេល ជាមួយមិត្តល្អ របស់នាង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]