កម្សាន្ត៖ Hyomin ដែលជាសមាជិកក្រុមចម្រៀងនារី T-ara ដ៏ល្បីល្បាញបានបង្ហើបដំណឹងល្អប្រាប់អ្នកគាំទ្រ ថានាងនឹងរៀបអាពាហ៍ពិពាហ៍នាពេលឆាប់ៗនេះហើយ។

ថ្មីៗនេះមានព័ត៌មានចចាមអារ៉ាមបានផ្ទុះឡើង ទាក់ទងនឹងមង្គលការរបស់នាងដែលនឹងរៀបចំឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខគឺខ្ទង់ខែមេសាខាបមុខនេះឯង ហើយឥឡូវនេះ នាថ្ងៃទី១២ខែកុម្ភៈនេះ Hyomin បានចេញមុខមកទទួលស្គាល់ថាព័ត៌មាននោះជាការពិត គឺនាងកំពុងរៀបចំពិធីមង្គលការពិតមែន។

មានដំណឹងល្ហៀងៗថា Hyomin នឹងរៀបមង្គលការជាមួយនឹងមិត្តប្រុសធ្វើការខាងផ្នែកហិរញ្ញវត្ថុ និងមិនមែនជាតារានោះឡើយ ហើយពួកគេបានរៀបចំមង្គលការបែបផ្ទាល់ខ្លួន ដោយបានអញ្ជើញញាតិមិត្តចូលរួមរួចអស់ហើយ៕



ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]