ភ្នំពេញ ៖ ចំពោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្រោមការយោងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា និងទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុន OPPO ព្រមទាំងវត្តមានតារាប្រុសស្រីល្បីៗជាច្រើនរូបញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។
![](https://s9.kh1.co/7d/7da09d1eae1772f94a837db25c0303369eb319be.jpg)
![](https://s9.kh1.co/c7/c7b4415a4a60c35844fb4fac64aa77ba02697ce6.jpg)
OPPO បានបើកបង្ហាញស្មាតហ្វូនស៊េរីទំនើប Reno13 Series រហូតដល់ទៅ 3 ម៉ូដែលរួមមាន ៖ Reno13 F | Reno13 5G | Reno13 Pro 5G សុទ្ធតែជាទូរស័ព្ទដែលមានសមត្ថភាពអាចថតរូបក្នុងទឹកបាន ជាមួយបច្ចេកវិទ្យាការពារទឹកកម្រិត IP69 ធន់នឹងទឹក 2m រយៈពេល 30នាទី និងធន់ទឹកក្តៅកម្រិត 80អង្សារទៀតផង។ OPPO Reno13 Series 5G បំពាក់មកនូវមុខងារថតរូប AI Livephoto ដែលផ្តល់នូវភាពងាយស្រួលដោយអាចថតរូបភាពមានចលនាបានរហូតដល់ 3វិនាទី ព្រមទាំងអាចរើសប្លង់រូបភាពថ្មីដែលអ្នកគិតថាល្អចេញពីរូបដែលអ្នកបានថតរួចហើយថែមទៀតផង។
![](https://s9.kh1.co/41/41242c2f60fc30b7c25d411410059160adabbb26.jpg)
![](https://s9.kh1.co/46/4691bb20c3e5f9ed51e73821bc91179a24803ca8.jpg)
![](https://s9.kh1.co/ae/aef139833e53a699f56e6b8935d73f045a440f76.jpg)
ជាងនេះទៀត OPPO Reno13 Series បំពាក់មកជាមួយ AI ជាច្រើនសម្រាប់ជំនួយលើគុណភាពនៃការថតរូបឲ្យកាន់តែស្អាតដូចជា ៖
- AI លុបចំណាំងផ្លាត ឬ Remove Reflection លុបចំណាំងផ្លាតចេញពីរូបភាព និងរក្សាគុណភាពរូបឲ្យនៅតែច្បាស់
- AI បង្កើនភាពច្បាស់ ឬ Enhance Clarity ធ្វើឲ្យគុណភាពរូបចាស់ៗត្រលប់មកជាច្បាស់
- AI បំបាត់ព្រាល ឬ Unblur ស្តារគុណភាពរូបពីព្រាលមកជាច្បាស់ស្អាតឡើងវិញ
- AI លុបរូបភាព ឬ AI Eraser លុបនូវមនុស្ស និងវត្ថុដែលមិនត្រូវការបានស្អាត និងលឿនជាងគេ
ក្រៅពីនេះក៏មាន AI Note, AI Document, AI Reply, AI Recording Summary ដែលជំនួយដល់ការប្រើប្រាស់ប្រចាំថ្ងៃ។
![](https://s9.kh1.co/2e/2e6610ca00466078a28a39f63f9ffdda6bc15ed5.jpg)
![](https://s9.kh1.co/a7/a77c09052a58f1b036b459f616ad57358d22f092.jpg)
OPPO Reno13 F តម្លៃ $299 | OPPO Reno13 5G តម្លៃ $499 | OPPO Reno13 Pro 5G តម្លៃ $699 កក់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី15 កុម្ភៈ ថែមជូននូវកាដូជាច្រើនរួមមាន ៖
- ប្រអប់កាដូពិសេស
- OPPO Care+
- ស៉ីមកាតលេខពិសេសតម្លៃ $168
- បណ្ណធានា 1ឆ្នាំ និងសេវាថែទាំ
![](https://s9.kh1.co/bd/bd0c61dc1badcb2253272ab8785f6d6f755ba98d.jpg)
OPPO Reno13 F មានលក្ខណៈសម្បត្តិ ៖
- MediaTek Helio G100
- RAM 8GB + ROM 256GB
- Battery 5800mAh + 45W SUPERVOOC
- កាមេរ៉ាមុខ 32MP | កាមេរ៉ាក្រោយ 50MP + 8MP + 2MP
OPPO Reno13 5G មានលក្ខណៈសម្បត្តិ ៖
- MediaTek Dimensity 8350
- RAM 12GB + 256GB- Battery 5600mAh + 80W SUPERVOOC
- កាមេរ៉ាមុខ 50MP | កាមេរ៉ាក្រោយ 50MP + 8MP + 2MP
OPPO Reno13 Pro 5G មានលក្ខណៈសម្បត្តិ ៖
- MediaTek Dimensity 8350- RAM 12GB + ROM 512GB
- Battery 5800mAh + 80W SUPERVOOC
- កាមេរ៉ាមុខ 50mAh | កាមេរ៉ាក្រោយ 50MP + 50MP + 8MP
![](https://s9.kh1.co/33/338095fecd495de851e802cdc12a1fc666100e27.jpg)
![](https://s9.kh1.co/d8/d833079695cd3a5db25f123989102f1982115f03.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]